ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ច្បាស់ជាស្គាល់ហើយ នូវមុខមាត់ពិតគូដណ្តឹងរបស់ តារាចម្រៀងរូបសង្ហាលោក នី រតនា គឺជាកញ្ញា សុវណ្ណភក្តិណា ដែលជាកូនអ្នកជំនួញម្នាក់ មានរូបសម្រស់ស្រស់សោភា មិនចាញ់តារាសម្តែងអាជីពប៉ុន្មាននោះទេ។

ដោយឡែក កាលពីម្សិលមិញនេះ លោក នី រតនា និងគូដណ្តឹងរបស់ខ្លួន បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញអ្នកទាំងពីរ ធ្វើការ Live វីដេអូច្រៀងចម្រៀងឆ្លើយឆ្លងជាមួយគ្នា។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រកាន់តែចាប់អារម្មណ៍បន្ថែមនោះគឺគូដណ្តឹងរបស់លោក នី រតនា មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានសម្លេងច្រៀងយ៉ាងពិរោះមិនធម្មតាទៀតផង។

គួររម្លឹកដែរថា កម្លោះសង្ហារលោក នី រតនា ទើបតែប្រារព្ធពិធីភ្ជាប់ពាក្យ ជាមួយគូដណ្តឹងរបស់ខ្លួន កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅថ្មីៗនេះផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

នី រតនា និងគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា