ថៃ៖ តារាកំប្លែងស្រីវ័យក្មេង ដែលមានសមត្ថភាពមិនធម្មតា កញ្ញា នីឡា កំពុងតែជោគជ័យខ្លាំង នៅក្នុងវិស័យសិល្បៈ ជាហេតុធ្វើឲ្យអ្នកគាំទ្រ កោតសរសើរដល់រូបនាងជាខ្លាំង។

បច្ចុប្បន្នតារាស្រីរូបស្រស់នេះ កំពុងតែមានភាពមមាញឹកខ្លាំង នៅក្នុងការងារមិនថាពេលឡើងកំប្លែងនៅលើឆាក និងមុខរបររកស៊ី តាមបណ្តាញសង្គមរបស់ខ្លួននោះទេ។

យ៉ាងណាមិញ បើទោះជាមានភាពមមាញឹកបែបនេះមែន ក៏កូនស្រីលោកតា វ៉ិចទ័រ រូបនេះ ឆ្លៀតរកពេលសម្រាកលំហែកាយ ជាមួយការធ្វើដំណើរកម្សាន្ត នៅឯក្រៅប្រទេស យ៉ាងសប្បាយរីករាយដែរ។

ជាក់ស្ដែង ថ្មីៗនេះ នីឡា បានដើរលេងនៅប្រទេសថៃ ហើយអ្វីដែលគួរឲ្យសរសើរនោះ ទៅដល់ក្រៅប្រទេសលើកនេះ នាងក៏បានទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួន សុទ្ធតែជា ប្រ៊េនម៉ាកល្បីៗ ដែលមានតម្លៃកប់ក្ដោងទៀតផង។

ទាំងនេះបង្ហាញច្បាស់ណាស់ថា ជីវិតឯកជនរបស់តារាស្រីរូបនេះ ពិតជាមានភាពសម្បូរបែប ឡូយឆាយ មិនចាញ់តារាល្បីៗដទៃទេ។ ជាពិសេស នៅក្មេងសោះ នាង មានលទ្ធភាពទិញរបស់ថ្លៃៗ បែបនេះទៅហើយ ៕

នីឡា
នីឡា
នីឡា
នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា