ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបមកហើយថា តារាពហុជំនាញ អ្នកនាង ទូច ស្រីល័ក្ខ ចាប់ផ្តើមលើកស្ទួយយកក្រណាត់សារុង មកច្នៃធ្វើជាសម្លៀកបំពាក់បែបសម័យ ដែលមើលទៅពិតជាប្លែកភ្នែកខ្លាំងមិនធម្មតាទេ។

យ៉ាងណាមិញ ក្រោយពីតារាស្រីរូបនេះ បានចៃ្នសម្លៀកបំពាក់យ៉ាងស្រស់ស្អាត ចេញពីសារុងជាបន្តបន្ទាប់នោះ ក៏មានអ្នកគាំទ្រជាច្រើន ពិតជាចង់ឲ្យនាងបើកហាង លក់សម្លៀកបំពាក់បែបនេះខ្លាំងណាស់។

ជាក់ស្តែង ថ្មីៗនេះរឹតតែពិសេស ដែលតារាស្រីពូកែវោហារក្រមិចក្រមើមរូបនេះ បានធ្វើការបង្ហាញម៉ូត នូវសម្លៀកបំពាក់ ៦ឈុត ដែលជាឈុតច្នៃចេញពីសារុង បែបស៊ីវីល័យគួរឲ្យចង់ស្លៀក ជាមួយនឹងទម្រង់មានគ្រប់ម៉ូត និងគ្រប់ពណ៌ មើលទៅពិតជាសាកសម និងទាក់ទាញតែម្តង។

ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនធំ បានសរសើរទៅដល់ស្នាដៃនាង ដែលពូកែគិត រកអ្វីដែលថ្មីបែបនេះ សម្រាប់ខ្លួននិងអ្នកគាំទ្រ៕

ទស្សនារូបភាពខាងក្រោមនេះ៖ 

ម៉ូតសម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ
ម៉ូតសម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ
ម៉ូតសម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ
ម៉ូតសម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ
ម៉ូតសម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ
ម៉ូតសម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ
ម៉ូតសម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ
ម៉ូតសម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ
ម៉ូតសម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ
ម៉ូតសម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ
ម៉ូតសម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ