បរទេស៖ គ្រូបង្គោលរបស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយថា លោកមិនមានបំណងឲ្យខែ្សការពារ Matteo Darmian និង Daley Blind ចាកចេញពីក្លិបនោះទេ។
កាលពីប៉ុន្មានថៃ្ងមុន មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ខែ្សការពារទាំង២រូបនេះ មិនស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់នោះឡើយ ហើយពួកគេក៏អាចនឹងត្រូវស្វែងក្លិបថ្មីលេងផងដែរ។
ទាំង Blind និង Darmian បានចូលលេងក្នុងការប្រកួតដែល Man Utd យកឈ្នះ Bournemouth ២-០ កាលពីខែមុន ខណៈ Darmian ក៏បានចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងជ័យជម្នះ ២-១ ទល់នឹងក្រុម Tottenham Hotspur ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរ។
ក្នុងសន្និសីទសារព័ត៌មានមុនជំនួនទល់នឹងក្រុម Brighton ក្នុងក្របខណ្ឌ Premier League គ្រូបង្វឹកដែលជួយឲ្យក្រុមលើកពាន៣ រដូវកាលមុន បាននិយាយថា៖ «ពួកគេ (Blind និង Darmian) គឺស្ថិតក្នុងគម្រោងរបស់ខ្ញុំ។ ខ្ញុំមិនអនុញ្ញាតឲ្យពួកគេទៅណានោះទេ»៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]