ភ្នំពេញ៖ ប្អូនប្រុសលោក ណុប បាយ៉ារិទ្ធ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម ហង្សមាស ពោល គឺលោក នីកូ កំពុងឆក់បានប្រជាប្រិយភាព ពីសំណាក់មិត្តៗយុវវ័យ តាមរយៈបទថ្មីៗជាច្រើន ដែលទើបនឹងចេញលក់លើទីផ្សារ។

ក្នុងនោះ តារាចម្រៀងវ័យក្មេង រូបនេះ ក៏តែងបង្ហាញវត្តមាន លើឆាកតន្ត្រីជាច្រើន ជាមួយស្ទីលតុបតែងខ្លួន ប្លែកៗគួរជាទីចាប់អារម្មណ៍ សម្រាប់អ្នកគាំទ្រ។

កាន់តែពិសេស មុននេះ លោកក៏បានបង្ហោះរូបភាព លើគណនី (IG) របស់លោក ជាមួយការច្នៃ ម៉ូតយ៉ាងពិសេស រំលេចដោយក្រមា ខ្មែរ ឃើញគួរឲ្យសរសើរ តែម្ដង។

នេះជាលើកទី១ហើយ ដែល កម្លោះសង្ហា ម្ចាស់បទ «ចូលមួយ» រូបនេះ ស្លៀកពាក់ដូច្នេះឡើងសម្ដែង ព្រោះកន្លងមកលោក តែងមានស្ទីល លេងខ្លួន បែបយុវវ័យ មិនខុសពីតារាបរទេសទេ៕

ចង់ជ្រាបច្បាស់ ទស្សនា រូបភាពខាងក្រោម៖

លោក នីកូ
លោក នីកូ
លោក នីកូ
លោក នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ