កូរ៉េខាងត្បូង៖ ក្រោយពីស្បើយការងារសិល្បៈបានមួយរយៈមក តារាចម្រៀងប្រុសរូបសង្ហា Bae Jinyoung សមាជិកក្រុមចម្រៀងបុរស Wanna One បានឆ្លៀតពេលវិលត្រឡប់ទៅសាលារៀនវិញ បំពេញកាតព្វកិច្ចជាសិស្ស ដើម្បីរៀនសូត្របន្ត ក៏ដូចជាជួបជុំមិត្តរួមថ្នាក់របស់គេសាជាថ្មីផងដែរ។

គួរឲ្យដឹងថា បច្ចុប្បន្ននេះក្រុមចម្រៀង Wanna One កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យ ទើបធ្វើសមាជិកក្រុមទាំងអស់ គ្មានពេលទៅសាលារៀន ថែមទាំងស្ទើរតែគ្មានពេលសម្រាកបានគ្រប់គ្រាន់ថែមទៀតផង។

Bae Jinyoung សមាជិកក្រុម Wanna One

ប៉ុន្តែមិនថាយ៉ាងណា ដោយសារមួយរយៈពេលចុងក្រោយនេះ កាលវិភាគការងាររាងធូរស្រាលជាងមុន ទើបអាចឲ្យសមាជិកក្រុមទាំងអស់ មានពេលសម្រាកផ្ទាល់ខ្លួន ទើបហេតុនេះហើយ តារាប្រុស Bae Jinyoung បានសម្រេចចិត្តយកពេលវេលានេះ វិលត្រឡប់ទៅសាលារៀនជួបជុំមិត្តរួមថ្នាក់របស់គេវិញ ដែលវត្តមានរបស់គេបានធ្វើឲ្យសិស្សានុសិស្សដែលរៀនសាលាជាមួយគ្នាមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

Bae Jinyoung ពេលទៅសាលារៀន

ជាការពិតណាស់ វាមិនមែនជារឿងធម្មតាឡើយ ដែលតារាល្បីចូលសាលារៀនគ្មានរឿងអ្វីកើតឡើងនោះ ពោលគឺស្ទើរតែរាល់សកម្មភាពរបស់ Bae Jinyoung ត្រូវបានសិស្សសាលានៅទីនោះ តាមថតគ្រប់ជំហាន ថែមមានសិស្សប្រុសស្រីមួយចំនួន សុំថតរូបជាមួយនឹងរូបគេ ដូចជានៅតាមសួនច្បារ និងទីធ្លាសាលា ជាដើម។

មិនថាយ៉ាងណា តារាចម្រៀងប្រុសផ្ទៃមុខតូច រូបរាងខ្ពស់ស្រឡះនេះ ក៏មានអ្នកចាត់ការផ្ទាល់ខ្លួន ដើរតាមចាំការពារមើលថែជាប់ជានិច្ចផងដែរ។ មិនតែប៉ុណ្ណោះ មិនយូរទៀតទេ តារាចម្រៀងប្រុសរូបនេះ នឹងត្រូវបញ្ចប់ថ្នាក់សិក្សាថ្នាក់វិទ្យាល័យ ក្នុងពេលឆាប់ៗខាងមុខនេះហើយ៕

Bae Jinyoung ពេលទៅសាលារៀន
Bae Jinyoung ពេលទៅសាលារៀន
Bae Jinyoung ពេលទៅសាលារៀន
Bae Jinyoung សមាជិកក្រុម Wanna One
Bae Jinyoung សមាជិកក្រុម Wanna One
Bae Jinyoung សមាជិកក្រុម Wanna One

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]