ជប៉ុន៖ នៅពេលដែលកូនៗជនជាតិជប៉ុន ត្រូវចូលរៀនថ្នាក់បឋមសិក្សា ម្តាយរបស់ពួកគេតែងតែបារម្ភ អំពីសកម្មភាព និងរូបភាពថ្មីៗដែលពួកគេនឹងត្រូវជួបប្រទះ រួមទាំងការបង្រៀនពីគ្រូរបស់ពួកគេផងដែរ។ 

សិស្សថ្នាក់បឋមនៅជប៉ុន

ទោះជាយ៉ាងណា មុនពេលដែលពួកគេចូលរៀនថ្នាក់កម្រិតដំបូងនោះ ពួកគេចាំបាច់ត្រូវតែដឹងរឿងទាំង១២យ៉ាងខាងក្រោមនេះជាមុនសិន៖

១. ចេះនិយាយ សួស្តី អរគុណ និងសុំទោស

២. ស្គាល់ឈ្មោះរបស់ខ្លួនឯងឲ្យបានច្បាស់ និងនិយាយឲ្យឮៗ

៣. ចេះដោះស្បែកជើង និងដាក់នៅលើឥដ្ឋឲ្យមានរបៀបរៀបរយ

៤. ចេះអង្គុយ និងស្តាប់គ្រូយ៉ាងស្ងៀមស្ងាត់

សិស្សថ្នាក់បឋមនៅជប៉ុន

៥. អាចសរសេរ ទាំងឈ្មោះ និងត្រកូលរបស់ខ្លួនឯងឲ្យបានច្បាស់

៦. ចេះផ្លាស់ប្តូរ និងទុកដាក់សម្លៀកបំពាក់របស់ខ្លួនឯងឲ្យបានត្រឹមត្រូវ

៧. ចេះពីរបៀបដើរនៅតាមដងផ្លូវ និងគោរពច្បាប់ចរាចរណ៍

សិស្សថ្នាក់បឋមនៅជប៉ុន

៨. ចេះចូលរួមសម្អាតថ្នាក់រៀន

សិស្សនៅជប៉ុន

៩. ចេះរៀបចំ និងចែករំលែកអាហារទៅមិត្តភក្តិ

១០. អាចប្រើប្រាស់ចង្កឹះ និងសម្ភារៈសម្រាប់ញ៉ាំអាហារបានស្ទាត់ជំនាញ

សិស្សថ្នាក់បឋមនៅជប៉ុន

១១. មានការយល់ដឹងអំពីបញ្ហាសុវត្ថិភាព

១២. ឆ្លងកាត់ការហ្វឹកហាត់ពីរបៀបការពារខ្លួនពេលមានរញ្ជួយដី ឬអគ្គិភ័យ។

សិស្សថ្នាក់បឋមនៅជប៉ុន

ពិតណាស់! ចំនុចទាំងអស់នេះ ពិតជាសំខាន់សម្រាប់ក្មេងៗមែនទែន។ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អ នៅក្នុងប្រទេសដែលគោរពពេលវេលា និងហ្មត់ចត់ក្នុងការងារមួយនេះ ពួកគេត្រូវតែដឹងនូវរឿងសំខាន់ទាំង១២នេះ ហើយពួកគេក៏ត្រូវចេះការពារខ្លួនពីការចាប់ជំរិត ឬចាញ់បោកការលួងលោមពីជនមិនស្គាល់មុខផងដែរ។ 

មិនតែប៉ុណ្ណោះ ដោយសារតែប្រទេសជប៉ុន ជាប្រទេសមួយដែលមានគ្រោះរញ្ជួយដីញឹកញ៉ាប់ ដូច្នេះ ពួកគេក៏ត្រូវតែដឹងពីរបៀបការពារខ្លួនពេលមានរញ្ជួយដីតាំងពីក្មេងបែបនេះដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]