ភ្នំពេញ ៖ មួយរយៈក្រោយនេះ គេសង្កេតឃើញថាតារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស លោក នីកូ ទទួលបានប្រជាប្រិយភាព និងមានការគាំទ្រខ្ពស់ពីសំណាក់យុវវ័យនៅពេលបច្ចុប្បន្ន មិនថាបទចម្រៀងថ្មីៗ ឫក៏ភាពទាក់ទាញពីការតុបតែងខ្លួនប្លែកៗរបស់លោកនោះទេ។

យ៉ាងណាមិញ ម្ចាស់បទ ‹‹ចូកមួយ›› រូបនេះ ហាក់កាន់តែឡើងកូដស្រិបៗ ហើយរួមជាមួយគ្នានេះដែរ ស្ទាយ៍លេងខ្លួនក៏មានការផ្លាស់ប្តូរឡូយជាងមុន ដោយលោកមិនត្រឹមតែមានស្ទាយ៍បែបយុវវ័យសម័យថ្មីនោះទេ ប៉ុន្តែលោកក៏បានប្រើស្ទាយ៍បែបខ្មែរបុរាណលាយបញ្ចូលគ្នាផងដែរ។

ជាក់ស្ដែងការប្រគុំតន្រ្តីកាលពីយប់មិញនេះ លោក នីកូ បានជ្រើសរើសយកក្រម៉ាខ្មែរ ដើម្បីច្នៃជាម៉ូតសម្លៀកបំពាក់សម្រាប់ការឡើងឆាករបស់ខ្លួន ហើយសម្លៀកបំពាក់នោះមើលទៅមានភាពទាក់ទាញ និងប្លែកភ្នែកខ្លាំងណាស់៕ 

នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ