(ភ្នំពេញ)៖ ស្របពេលយុវជនខ្មែរ មានចំណង់ចំណូលចិត្ត ទស្សនាខ្សែភាពយន្តរឿងថៃ ដ៏ល្បីល្បាញ «បុព្វេសន្និវាល» ដែលសម្លៀកបំពាក់មានលក្ខណៈ ស្រដៀងជាមួយប្រទេសកម្ពុជាផងនោះ តារាសម្ដែងសាច់សខ្ចី វ័យ ២៩ ឆ្នាំ ពេជ្រ អាវីហ្សា បានបញ្ចេញជាមតិខ្លះ ពាក់ព័ន្ធទៅនឹងព័ត៌មាន ដ៏រសើបខាងលើនេះ ដោយនាងប្រាប់គេហទំព័រ Khmer Talking ឲ្យដឹងថា មហាជនមួយចំនួន បែរជាគិតថា ប្រជាជនខ្មែរ ដែលបានគ្រងឈុតសម្លៀកបំពាក់ប្រពៃណី មានក្រណាត់ស្បៃ និងសំពត់ក្បិន ជារបស់ប្រទេសថៃទៅវិញ ខណៈការតុបតែងខ្លួន មានភាពខុសស្រឡះ ពីទំនៀមទម្លាប់ប្រទេសថៃ។

ទោះបីជាកញ្ញា ពេជ្រ អាវីហ្សា ជាតារាមួយដួង ដែលចូលចិត្តបង្ហាញភាពស៊ីវិល័យ ស្លៀកពាក់បែបសិចស៊ី ចំហដើមទ្រូង បញ្ចេញសាច់សខ្ចី ខើចលើ ខើចក្រោម ជាពិសេសខណៈដែលលេចមុខ ក្នុងចម្រៀងម្ដងៗ ពិតជាសាហាវជាខ្លាំង។ យ៉ាងណាមិញ ទោះបីជាយ៉ាងនេះក្ដី ក៏ស្រីស្អាតដួងនេះ មិនភ្លេចពីការថែរក្សា វប្បធម៌ និងប្រពៃណីជាតិខ្មែរ ខណៈនាងមានបំណងចង់ស្លៀក សម្លៀកបំពាក់បុរាណដដែល ដើម្បីឲ្យប្រទេសជិតខាង មើលឃើញថា ប្រទេសកម្ពុជា មានវប្បធម៌នៃការស្លៀកពាក់ និងម៉ូដសម្លៀកបំពាក់ តាំងពីបុរាណមកម្ល៉េះ ពោលគឺមិនបានចម្លងតាមពីប្រទេសជិតខាង នោះទេ។

តារាស្រីរូបនេះ បានផ្ដែផ្ដាំ ទៅដល់ប្រិយមិត្ត ក៏ដូចជាមហាជនទូទៅទៀតថា «សូមមហាជនប្រុស ស្រីក៏ដូចជាយុវជន គ្រប់ស្រទាប់វ័យ សូមងាកមកចាប់អារម្មណ៍គាំទ្រផលិតករ ស្នាដៃខ្មែរ ដែលជាផ្នែកមួយ ចូលរួមចំណែកថែរក្សាវប្បធម៌ និងប្រពៃណិជាតិសាសនាខ្មែរ សូមកុំឲ្យមានការភ័ន្តច្រឡំ និងធ្វើការប្រៀបធៀប រវាងវប្បធម៌ប្រទេសជិតខាង ជាមួយនឹងវប្បធម៌ជាតិខ្មែរ តទៅទៀត ព្រោះអាចធ្វើឲ្យកម្ពុជា បាត់បង់នូវសម្បត្តិវប្បធម៌របស់ខ្លួន ដែលជាកេរដំណែល បន្សល់ទុកពីដូនតា ដើម្បីឲ្យកុលបុត្រ-ធីតាជំនាន់ក្រោយ សាមគ្គី លើកស្ទួយ ទាំងអស់គ្នា!»។

សូមបញ្ជាក់ថា តារាសម្ដែងសាច់សខ្ចីដូចបណ្ដូលចេក ចូលចិត្តលេងខ្លួនបែបស៊ីវីល័យ បង្អួតសម្រស់ដល់ប្រុសៗ និងក្រសែភ្នែកមហាជន កញ្ញា ពេជ្រ អាវីហ្សា ត្រូវបានគេសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាង នៅតែមានកម្រិតខ្ពស់ ក្នុងវិស័យសិល្បៈដដែល បើទោះបីជាកន្លងមក នាងធ្លាប់ពើបប្រទះនូវរឿងរ៉ាវអាស្រូវ ជាមួយនឹងអតីតសង្សារ របស់នាងក្ដី។ សកម្មភាពសិល្បៈ របស់តារាសម្ដែងមុខកូនកាត់ចិនរូបនេះ ហាក់នៅតែមានជាហូរហែ មិនថាតែការថតភាពយន្ត ថតខារ៉ាអូខេ និងសកម្មភាពចូលរួម កម្មវិធីអ្នកសិល្បៈដូចគ្នានោះឡើយ ពោលគឺនាងនៅតែមមាញឹក ស្ទើរតែរកពេលដេកពូនគ្មានដដែល៕

​ពេជ្រ ​អាវីហ្សា
​ពេជ្រ ​អាវីហ្សា
​ពេជ្រ ​អាវីហ្សា
​ពេជ្រ ​អាវីហ្សា
​ពេជ្រ ​អាវីហ្សា
​ពេជ្រ ​អាវីហ្សា
​ពេជ្រ ​អាវីហ្សា
​ពេជ្រ ​អាវីហ្សា
​ពេជ្រ ​អាវីហ្សា
​ពេជ្រ ​អាវីហ្សា
​ពេជ្រ ​អាវីហ្សា
​ពេជ្រ ​អាវីហ្សា
​ពេជ្រ ​អាវីហ្សា
​ពេជ្រ ​អាវីហ្សា
​ពេជ្រ ​អាវីហ្សា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]