(ភ្នំពេញ)៖ តារាកំប្លែង និងជាតារាសម្តែងជើងចាស់ លោកយាយ ណយ សំណាង បន្ទាប់ពីថ្មីៗនេះ បានលេចលឺដំណឹងថា កំពុងមានទុក្ខ ដោយសារជម្ងឺប្រចាំកាយរើឡើងវិញ និងត្រូវបញ្ចូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យលោកសង្ឃ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រួសារ និងក្រុមការងារ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមនោះ មកទល់នឹងពេលនេះ ស្ថានភាពជម្ងឺរបស់លោកយាយនៅមិនទាន់ធូរស្បើយនៅឡើយ ខណៈពេលនេះ លោកយាយបានទៅបន្តការព្យាបាលនៅមន្ទីពេទ្យជោរ៉ៃវិញម្តង ដោយតាមការសំណូមពរពី លោកយាយផ្ទាល់តែម្តង។

ជាក់ស្តែងបើយោងតាម ផេករបស់ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានសរសេរថា «សុំជួយស៊ែរលើកទឹកចិត្តសប្បុរសជនម្នាក់១ផង រសៀលថ្ងៃនេះដែរ លោកទុំ សារុត (នាយឃ្លោក) តំណាងឱ្យមូលនិធិសិល្បករចាស់ជរា បាននាំយកថវិការទៅជូនលោកយាយ ណយ សំណាង ដោយសារពេលនេះជំងឺបេះដូងរបស់គាត់រើឡើងវិញ។ សមាគមនឹងរ៉ាប់រងលើការចំណាយថ្លៃព្យាបាទាំងស្រុង(លើកលែងថ្នាំគ្មានលក់នៅក្នុងមន្ទីពេទ្យ) សម្រាប់តែមន្ទីពេទ្យលោកសង្ឃប៉ុណ្ណោះ ប៉ុន្តែលោកយាយគាត់ចង់ទៅព្យាបាលនៅមន្ទីពេទ្យចារ៉ៃវិញ»។

ខាងសមាគមបានបន្តថា «សមាគមក៏សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុងរយ:ពេល៥ឆ្នាំ។ សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត»។

សូមជម្រាបថា លោកយាយ ណយ សំណាង ហៅយាយណាង គឺជាតារាកំប្លែង និងជាតារាសម្តែងជើងចាស់មួយរូប ដែលបានឈានជើងចូលវិស័យសិល្បៈតាំងពីអាយុ ១១ឆ្នាំមកម្លេះ ហើយមកទល់នឹងពេលនេះ លោកយាយមានវ័យជាង ៧៥ ឆ្នាំទៅហើយ ដោយលោកយាយមានកូនប្រុសដែលជាតារាចម្រៀងម្នាក់ដែរ គឺលោក វណ្ណា ស័ក្ត។ ចំណែកឯសភាពជម្ងឺរបស់លោកយាយ បន្តទៀតយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ តែយ៉ាងណាក្តី ទស្សនិកជន ជាច្រើន បានជូនពរលោកយាយ ឱ្យឆាប់ជាសះស្បើយពីជម្ងឺឆាប់ៗផងដែរ៕

តារា​កំប្លែង​យាយ ​ណយ​ សំណាង
តារា​កំប្លែង​យាយ ​ណយ​ សំណាង
តារា​កំប្លែង​យាយ ​ណយ​ សំណាងv
តារា​កំប្លែង​យាយ ​ណយ​ សំណាង
តារា​កំប្លែង​យាយ ​ណយ​ សំណាង
តារា​កំប្លែង​យាយ ​ណយ​ សំណាង

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណយ សំណាង