អង់គ្លេស៖ វីរបុរសរបស់ក្រុមបិសាចក្រហម Manchester United លោក Sir Alex Ferguson បានធើ្វការអញ្ជើញគ្រូបង្វឹករបស់ក្រុម Manchester City លោក Pep Guardiola ទៅទទួលទានអាហារពេលល្ងាច ក្រោយពីក្រុមមួយនេះ ឈ្នះពាន Premier League កាលពីខែមុន។ 

Man City ត្រូវបានគេចាត់ទុកថា គឺជាក្រុមដ៏ខ្លាំងក្នុងក្របខណ្ឌលីកកំពូលអង់គ្លេសរដូវកាលនេះ ចាប់តាំងពីដើម រហូតដល់ជិតបញ្ចប់រដូវកាល។

ការបរាជ័យទៅលើក្រុម West Brom ក្នុងដីខ្លួនឯងដោយលទ្ធផល ១-០ របស់ Man Utd កាលពីខែមុននេះ ធើ្វឲ្យក្រុមដែលមានរហ័ស្សនាមថា មេឃខៀវ បានឈ្នះពានរង្វាន់ Premier League ជាផ្លូវការ ទោះនៅសល់ការប្រកួតទៀតក៏ដោយ។  

Pep Guardiola

ទោះលទ្ធផលមួយនេះ បានជះឥទ្ធិពលមិនល្អដល់អ្នកគាំទ្ររបស់ក្រុមបិសាចក្រហមក៏ដោយ ប៉ុន្ដែអតីតគ្រូបង្វឹក លោក Sir Alex បានធើ្វរឿងមួយដែលជាការគោរពទៅដល់ក្រុមដែលទើបតែលើកពាន គឺបានអញ្ជើញលោក Pep Guardiola ពិសារអាហារពេលល្ងាច ក្នុងន័យអបអរដល់រូបលោក ដែលបានដឹកនាំក្រុមលើកពានមួយនេះ៕ 

Sir Alex និង Pep
Wenger និង Sir Alex

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]