បរទេស៖ Real Madrid នឹងត្រូវតទល់ Liverpool ក្នុងពានរង្វាន់ UEFA Champions League វគ្គផ្ដាច់ព្រ័ត្រក្នុងទីក្រុង Kiev ប្រទេសអ៊ុយក្រែន នៅថៃ្ងទី២៦ ខែនេះ ខណៈក្រុមហង្សក្រហមរដូវកាលនេះ ជាប់ជាក្រុមស៊ុតច្រើនជាងគេក្នុងប្រវត្ដិសាស្រ្ដ Champions League។

Sadio Mane, Mohamed Salah និង Roberto Firmino បាននាំក្រុមស្ថិតក្នុងតំបន់ Merseyside ឲ្យឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុបជាលើកដំបូង ក្នុងរយៈជាង១០ឆ្នាំចុងក្រោយ។

ខែ្សប្រយុទ្ធដ៏មុតស្រួចទាំង ៣នាក់នេះ បានស៊ុតបញ្ចូលទីសរុបដល់ទៅ ២៩គ្រាប់ហើយ ដែលជាកំណត់ត្រាថ្មីមួយក្នុងពានរង្វាន់មួយនេះ ខណៈកំណត់ត្រាចាស់គឺធើ្វបានដោយខែ្សប្រយុទ្ធ Ronaldo, Benzema និង Bale (២៨គ្រាប់) ក្នុងរដូវកាល ២០១៣-២០១៤៕  

ក្រុម Liverpool
ក្រុម Liverpool
ក្រុម Liverpool

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]