ភ្នំពេញ៖ កាលពីម្សិលមិញនេះ ជាថ្ងៃខួបកំណើត ពិធីការិនី និងជាតារាសម្តែងស្រីរូបស្រស់សោភា ជុំ រចនាពេជ្រ ហៅ បេប៊ី គម្រប់ខួប ២៥ឆ្នាំរបស់នាង ដោយសម្រេចចិត្តធ្វើរឿងដ៏ល្អមួយ ជាមួយនឹងអ្នកម្ដាយរបស់នាង។

ជាក់ស្ដែង ក្នុងថ្ងៃខួបកំណើតរបស់តារាស្រី បេប៊ី ក្នុងវ័យ ២៥ឆ្នាំនេះដែរ នាងបានធ្វើចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ ជាមួយនឹងអ្នកម្ដាយរបស់នាង ដើម្បីសុំសិរីសួស្តីក្នុងថ្ងៃពិសេសរបស់ខ្លួន និងដើម្បីឧទ្ទិសកុសល ដល់លោកឪពុករបស់នាង ដែលបានចែកឋានទៅហើយនោះផងដែរ ។

គួររម្លឹកផងដែរថា កាលពីឆ្នាំកន្លងៗទៅ នៅក្នុងថ្ងៃខួបកំណើត របស់តារាស្រីរូបស្រស់នេះ ក្រៅពីនំខួបកំណើតហើយនោះ នាងក៏ទទួលបានកាដូជាច្រើនពីមិត្តភក្កិផងដែរ។

ប៉ុន្តែសម្រាប់ឆ្នាំនេះវិញ នាងមិនបានរៀបចំ ធ្វើពិធីខួបកំណើតធំដុំនោះទេ ព្រោះតែមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំ គឺមានតែការជួបជុំ ជាមួយនឹងក្រុមគ្រួសាររបស់នាងតែប៉ុណ្ណោះ ៕

បេប៊ី
បេប៊ី អ៊ុំ និងម្ដាយ
បេប៊ី
បេប៊ី និងក្រុមការងារ
បេប៊ី និងក្រុមការងារ
បេប៊ី និងមិត្តសិល្បៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]