អ៊ីតាលី៖ គ្រូបង្វឹក Eusebio Di Francesco បានបង្ហាញភាពក្តៅក្រហាយជាមួយនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ក្រោយពីក្រុមលោកធ្លាក់ពី Champions League យប់មិញ។

គ្រូបង្វឹករបស់ Roma រូបនេះបាននិយាយក្រោយការប្រកួតថា ក្រុមលោកទទួលរងគ្រោះខ្លាំងណាស់ក្នុងការប្រកួតនេះ ដោយសារតែការសម្រេចចិត្តដ៏ពិបាកទទួលយកពីលោកអាជ្ញាកណ្តាល។ 

កីឡាករក្រុម Roma

គ្រូបង្វឹកវ័យ៤៨ឆ្នាំរូបនេះបានបន្តថា ២០ទៅ២៥នាទីចុងក្រោយនៃការប្រកួត កីឡាកររបស់ Liverpool គួរតែទទួលបានកាតក្រហមមួយ ហើយបាល់ពិន័យ១១ម៉ែត្រគួរតែផ្តល់ឲ្យមក Roma ប៉ុន្តែលោកអាជ្ញាកណ្តាលហាក់ដូចជាធ្វើមិនដឹងសោះ។

បាល់ប៉ះដៃដែលលោកអាជ្ញាកណ្តាលមើលមិនឃើញ

លោក Di Francesco បានទទូចសុំសហព័ន្ធ UEFA ឲ្យដាក់ប្រព័ន្ធ VAR (ជាប្រព័ន្ធដែលតាមដានសកម្មភាព និងអាចជំនួយជាវីដេអូឲ្យលោកអាជ្ញាកណ្តាលពិនិត្យឲ្យច្បាស់លាស់មុនពេលសម្រេចចិត្ត) នៅក្នុងពានរង្វាន់ Champions League ឲ្យលឿនតាមតែអាចធ្វើបាន ជៀសវាសមានការសម្រេចចិត្តខុសពីលោកអាជ្ញាកណ្តាលម្តងទៀត៕

លោក Eusebio Di Francesco
កីឡាករ Roma ទទួលកាតលឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]