ភ្នំពេញ ៖ ពិធីការិនីដ៏ពូកែវោហារកំប្លុកកំប្លែង កញ្ញា សុភ័ក្រ កុសុម៉ា បានចំណាយពេលជាមួយនឹងក្រុមគ្រួសារ ដើរលេងកម្សាន្ត បើទោះបីជានាងមានភាពមមាញឹកខ្លាំង ជាមួយនឹងការងារសិល្បៈក្តី។ 

ជាក់ស្ដែង ពិធីការិនីសម្បុរស្រអែមស្រស់រូបនេះ បានឆ្លៀតពេលវេលា ដើម្បីជូនអ្នកមានគុណទាំងពីររបស់ខ្លួន ដើរលេងកម្សាន្ត ក៏ព្រោះតែ នៅក្នុងឱកាសចូលឆ្នាំខ្មែរកន្លងទៅនេះ កុសុម៉ា នាងមានភាពមមាញឹកខ្លាំងនិងការងារ ដកឃ្លាមិនរួច ជាហេតុធ្វើឲ្យនាងខកខានមិនបានជូន អ្នកមានគុណរបស់នាងដើរកម្សាន្ត។

ជាមួយនឹងរូបភាពដ៏សប្បាយរីករាយ ដែលកញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះចែកចាយលើបណ្តាញសង្គម ហ្វេសប៊ុក របស់នាង ក្នុងនោះនាងក៏បានសរសេររៀបរាប់ វែងអន្លាយយ៉ាងដូច្នេះដែរថា៖

«ពេលខ្លះមែនតើបើគិតអោយដល់ កាលនៅពីក្មេងរវល់ជាមួយមិត្តភក្តិ ដល់ធំឡើងរវល់ជាមួយការងារ មិនសូវបាននៅជិតអ្នកម្តាយលោកពុកឡើយ តែអ្នកម្តាយនឹងពុក តែងតែយល់ពីកូនជានិច្ចមិនហ៊ានបង្ខំកូនទេទោះគាត់ឃ្លានឬក៏ចង់ដើរលេងក៏ដោយព្រោះឃើញកូនរវល់ តែបើគិតអោយដល់ខំរកលុយធ្វើអី បើមិនមានពេលសំរាប់គាត់ផង ទាន់ពេលគាត់ដើរបាន ហូបបាន ចឹងគួរតែឆ្លៀតពេលអោយច្រើនសំរាប់គាត់ទាំងពីរ កុំអាងដល់ពេលរកលុយបានច្រើនចាំជូនគាត់ដើរលេងចុះទំរាំដល់រកលុយបានច្រើនសួរថាគាត់អាយុប៉ុន្មានហើយ??

ចូលឆ្នាំម៉ាក់ថាម៉ាក់អផ្សុកណាស់មិនបានដើរទៅណា កូនៗទៅខេត្តអស់ ឥលូវជូនមកសងវិញ ហើយគាត់ចូលចិត្តមកគេងនៅ Summer resort ណាស់ ហើយតាំង ABC 2កំប៉ុងរត់បាត់ម្តាយខ្ញុំឬជួនកាលគេងនៅអាងទឹកតែម្តងហាហាហើយបើប៉ាវិញម៉ាច់និយាយទេហៅទៅណាក៏មិនទៅដែរនៅតែចំការទេ ធ្វើអោយម៉ាក់ឯកា

#ស្រលាញ់ម៉ាក់យាយផាន់ មិនធ្វើបានល្អច្រើនទេតែនឹងព្យាយាមមិនអោយគាត់ទាំងពីរឯកា» ។

យ៉ាងណាមិញ ទង្វើបែបនេះរបស់តារាស្រី កញ្ញា សុភ័ក្រ កុសុម៉ា ក៏ត្រូវបានមហាជនជាច្រើន កោតសរសើរថា នាងពិតជាកូនស្រីដ៏កតញ្ញូ ចំពោះអ្នកមានគុណ និងក្រុមគ្រួសារមែន៕ 

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា បងប្រុស និងម្ដាយ
សុភ័ក្រ កុសុម៉ា និង ប្អូនស្រី
សុភ័ក្រ កុសុម៉ា និង បងប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា