ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ ជិតខិតចូលមកដល់ហើយ ដែលមានប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រ និងតែងតែតាមដានកម្មវិធីមួយនេះ ទន្ទឹងរង់ចាំមើលថា តើបេក្ខភាពប្អូនៗកុមារទាំងអស់ មានសមត្ថភាពខ្លាំង ដូចរដូវកាលទី១ មុនដែរ ឬយ៉ាងណា។

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាបានដឹងហើយថា រដូវកាលនេះកម្មវិធីក៏ត្រូវបានផ្លាស់ប្តូរ Coach មកជា កញ្ញាសួស វីហ្សា វិញ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទស្សនិកជន។

ជាក់ស្តែង កាលពីម្សិលមិញនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវិធីមួយនេះ បានធ្វើការ Live វីដេអូ សួរចំណាប់អារម្មណ៍ដល់ Coach ថ្មី ដែលកំពុងត្រៀមខ្លួនធ្វើជាគណៈកម្មការរបស់កម្មវិធីមួយនេះផងដែរ។

នៅក្នុងនោះដែរ កញ្ញា សួស វីហ្សា បានបញ្ចេញអារម្មណ៍ ប្រាប់ទៅកាន់ទស្សនិកជនយ៉ាងដូច្នោះថា៖

នាងពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយ ដែលខ្លូនបានក្លាយទៅជា Coach មួយរូប នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ ខណៈពេលដែលមានភាពលំបាកបន្តិចសម្រាប់នាង ដោយសារតែនេះជាលើកដំបូង។ នៅក្នុងនោះ នាងក៏បានបន្ថែមទៀតថា នាងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យកម្មវិធីនេះ ទៅបានយ៉ាងរលូន ជាមួយនឹងរៀមច្បងទាំងពីររូបទៀត៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

Coach ទាំង៣រូប
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា