រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀតតារាសម្តែងដែលចូលចិត្តសម្ញែងសម្រស់សិចស៊ីនាង សេង សូណា បានធ្វើឲ្យមហាជនចាប់អារម្មណ៍ចំពោះរូបភាពសិចស៊ី និងអោបថើបស្រើបស្រាលរបស់នាង ។ រូបភាពទាំងនេះនាងបង្ហាញនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីពេល ថ្មីៗកន្លងមក ។
រូបភាពរបស់ សេង សូណា ទាំងនោះរងការរិះគន់ពីមហាជន តែនាងហាក់មិនភ្ញាក់ផ្អើលទេ ព្រោះភាពសិចស៊ីរបស់នោះ គឺមានតែនៅកុនបរទេសប៉ុណ្ណោះ ។
ថ្លែងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិក តារាសម្តែងដែលចូលចិត្តសម្ញែងសម្រស់ដើមទ្រូងនាងសេង សូណា អះអាងថា រូបភាពដែលបានឃើញកន្លងមកនេះគឺជាឈុតឆាកដែលនាងសម្តែងក្នុងកុនហូលីវូដ ដែលថតនៅប្រទេសកម្ពុជា ។
សេង សូណាបញ្ជាក់ថា «ភាពសិចស៊ីរបស់ខ្ញុំនាពេលនេះមិនមែនជារឿងមួយថ្មី សម្រាប់នាងខ្ញុំឡើយ ហើយនាងខ្ញុំក៏មិនសូវជាចាប់អារម្មណ៍ចំពោះមតិដែលបានរិះគន់មកនាងខ្ញុំនោះដែរ ។ ជាធម្មតាកុនបរទេសដែលគេមកថតនៅស្រុកខ្មែរ គឺគេមានការសុំច្បាប់ត្រឹមត្រូវ មិនមែនចេះតែថតនោះឡើយ ។ ម្យ៉ាងទៀតនាងខ្ញុំក៏មានមោទនភាពចំពោះខ្លួនឯងផងដែរ ដែលត្រូវបានគេចាប់អារម្មណ៍ហៅឲ្យចូលរួមថត បើទោះបីជាឈុតឆាកនៃការថតនោះមើលទៅរាងសិចស៊ីបន្តិចក៏ដោយ »។
បើតាមនាងសេង សូណា ចំអកថា ចំពោះការរិះគន់មកលើរូបនាងនោះ សួរថាគេមានឱកាសសម្តែងតួសិចស៊ីនៅក្នុងកុនបរទេសដូចជារូបនាងដែរឬអត់ ! ការរិះគន់ទាំងនោះនាងមិនដែលខ្វល់ឡើយ ព្រោះកន្លងមកនាងតែងតែបានជាប់ឈ្មោះសម្តែងឲ្យកុនបរទេសមិនក្រោម៣០រឿងឡើយ ។ ម្យ៉ាងនាងសប្បាយចិត្តដែលបានចូលរួមសម្តែងជាមួយតូកុនហូលីវូដដែលមានតម្លៃខ្លួនរាប់លានដុល្លារ ។
សេង សូណា ថា បើទោះបីជាមានការរិះគន់ពីទស្សនិកជននៅក្នុងស្រុកក៏ដោយ ប៉ុន្តែជាភាពវិជ្ជមានវិញ នាងបានទទួលការសរសើរពីជនរួមជាតិខ្មែរនៅឯបរទេស ។ ពួកគាត់ទាំងនោះបានសរសើរនាងដែលមានឱកាសបានចូលរួមសម្តែងក្នុងកុនហូលីវូដ ដែលសង្គមសិល្បៈខ្មែរយើងកម្រមានតួសម្តែងណាមានឱកាសបានចូលរួមសម្តែងក្នុងកុនហូលីវូដណាស់ ។
តារាសម្តែងនាងសេង សូណា ចាប់ផ្ដើមមានសន្ទុះទីផ្សារសិល្បៈវិញហើយ ដោយនាងក្ដាប់បានតំណែងតួឯកសិចស៊ី៤រឿងក្នុងពេលតែមួយ ក្នុងនោះមានទាំងត្រៀមថតឲ្យផលិតកម្មក្រៅប្រទេសថែមទៀតផង ។
សេង សូណា ប្រាប់ថា បច្ចុប្បន្ននាងកំពុងតែគ្រងតំណែងតួឯកឆ្នាសសិចស៊ីក្នុងរឿង«រនាតឯក»ឲ្យស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ ។ ក្នុងខ្សែភាពយន្តនេះសេង សូណា និយាយថា នាងត្រូវដើរតួសិចស៊ីខ្លាំងមានទាំងស្លៀកឈុតប៊ីគិនី និងមានឈុតស្រើបស្រាលច្រើនជាមួយនឹងតួប្រុស ។
ចំពោះរឿង៣ផ្សេងទៀត សេង សូណា ឲ្យដឹងថា នាងនឹងចេញថតបន្ទាប់ពីរឿង«រនាតឯក»ថតចប់ ។ តាមការបញ្ជាក់ពីតារាស្រីសិចស៊ីរូបនេះភាពយន្តដែលនាងគ្រោងថតទាំងនោះ គឺសុទ្ធតែថតឲ្យផលិតករបរទេសទាំងអស់ ហើយរឿងទាំងនោះមានគោលដៅយកទៅចាក់បញ្ចាំងនៅក្រៅប្រទេសច្រើនជាងស្រុកខ្មែរ។ ចំណងជើងក៏ដូចជាឈ្មោះផលិតកម្ម មិនត្រូវទម្លាយឲ្យដឹងឡើយ ប៉ុន្តែនាងបង្ហើបឲ្យដឹងថា ភាពយន្តទាំង៣រឿងនោះនាងត្រូវដើរតួជានារីសិចស៊ីខ្លាំងជាងរឿង មុនៗទៅទៀត ។
សេង សូណា លើកឡើងថា ការងារដែលនាងទទួលបាននោះ គឺជាជោគជ័យធំមួយសម្រាប់អាជីពសិល្បៈរបស់ខ្លួន ដោយក្នុងនោះនាងរំពឹងថា បន្ទាប់ពីភាពយន្តទាំងនោះចាក់បញ្ចាំងនៅលើទីផ្សារ វានឹងបំបែកភាពស្ងប់ស្ងាត់របស់នាងមួយរយៈកន្លងមក៕
ប្រភព៖ kohsantepheapdaily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]