អ៊ីតាលី៖ ក្រុម Roma បានបើកទ្វារកីឡដ្ឋាន Olimpico ស្វាគមន៍ក្រុមភ្ញៀវ Liverpool ក្នុងជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ដោយការប្រកួតបញ្ចប់ក្នុងលទ្ធផល Roma ឈ្នះ Liverpool ៤-២ (សរុបទាំង២ជើង Liverpool ៧-៦ Roma)។

កាលពីជើងទីមួយ ក្រុម Liverpool បានលត់ក្រុម Roma ៥-២ ដែលធ្វើឲ្យក្រុមអ៊ីតាលីមួយនេះមានការងារធ្ងន់បន្តិចក្នុងជើងទីពីរ។

ចូលក្នុងការប្រកួតបាន៩នាទី កីឡាករ Sadio Mane បានរកគ្រាប់បន្ថែមឲ្យ Liverpool បានសម្រេច ប៉ុន្តែនៅនាទីទី១៥ ខ្សែការពារ Dejan Lovren របស់ក្រុម Liverpool ព្យាយាមទាត់បាល់ចេញពីតំបន់គ្រោះថ្នាក់ ប៉ុន្តែបាល់បានខ្ទាតមកត្រូវខ្សែបម្រើ James Milner ធ្វើឲ្យបាល់ហោះចូលទីខ្លួនឯង។

មកដល់នាទី២៥ កីឡាករ Georginio Wijnaldum តែតមួយក្បាលទៀតធ្វើឲ្យក្រុម Liverpool កាន់តែមានសង្ឃឹម ដោយបញ្ចប់តង់ទីមួយក្នុងលទ្ធផល ២-១។

ចាប់ផ្តើមតង់ទីពីរភ្លាម ក្រុម Roma បានព្យាយាមសម្រុកវាយបកទៅក្រុម Liverpool យ៉ាងលឿនៗ រហូតដល់នាទីទី៥២ ខ្សែប្រយុទ្ធ Edin Dzeko បានរកគ្រាប់បាល់បានសម្រេចឲ្យក្រុមអ៊ីតាលីតាមស្មើ។

បើទោះបីជាខ្សែបម្រើ Radja Nainggolan បានរកគ្រាប់បាល់បានពីរគ្រាប់នៅចុងម៉ោងក្តី ក៏វាមិនគ្រប់គ្រាន់សម្រាប់បញ្ចូនក្រុម Roma ឡើងទៅវគ្គផ្តាច់ព្រ័ត្រដែរ។

ការប្រកួតនេះបញ្ចប់ដោយលទ្ធផល Roma ៤ទល់ Liverpool ២ (បើគិតទាំងពីរជើង Liverpool រកបាន៧គ្រាប់ ឯ Roma រកបាន៦គ្រាប់)។

គួរឲ្យដឹងថា ក្រុម Liverpool នឹងធ្វើដំណើរទៅកាន់ទីក្រុម Kiev របស់ប្រទេសអ៊ុយក្រែន ដើម្បីប្រកួតជាមួយក្រុមការពារតំណែងជើងឯក Real Madrid នៅថ្ងៃទី២៧ខែឧសភា ខាងមុខនេះ៕ 

សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]