ភ្នំពេញ៖ ដូចប្រិយមិត្ត បានជ្រាបហើយថា កម្មវិធីកម្សាន្តធំៗ រួមទាំងកម្មវិធីលំដាប់ពិភពលោក មួយចំនួន ត្រូវបានអ្នកនាង ចាន់ កែវនិមល ជាអ្នកទទួលបានតំណែង ជាពិធីការិនី ។

ទាំងនេះ ក៏ព្រោះតែ ពិធីការិនីរូបនេះ មានទេពកោសល្យ សមត្ថភាពខ្ពស់ ជាហេតុធ្វើឲ្យ អ្នកនាង ត្រូវប៉ាន់ជាមួយអាជីព សព្វថ្ងៃ រហូតដល់ថ្នាក់រវល់ សឹងរកពេល សម្រាកគ្មាន។

យ៉ាងណាមិញ បើទោះជា មមាញឹក នឹងការងារ ដូច្នេះមែន ក៏ ពិធីការិនី សម្បូរវោហា រូបនេះ នៅតែឆ្លៀតពេលវេលា ដែលសេសសល់ កំដរ កូនស្រី ជាទីស្រលាញ់ ដើរកម្សាន្ត រាល់ពេលទំនេរដែរ។

នេះបើយោងតាម រូបភាព និងសារដែល អ្នកម្ដាយសម័យថ្មីនេះ បានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយក្នុងនោះនាងបានសរសេរថា៖ « ថ្ងៃទំនេរពីការងារ ប៉ាម៉ាក់ត្រូវប្រគល់ខ្លួនឲ្យគាត់ ទេពី Phnom Penh SAFARI » ៕

កូនស្រី ចាន់ កែវនិមល
គ្រួសារ ចាន់ កែវនិមល
គ្រួសារ ចាន់ កែវនិមល
គ្រួសារ ចាន់ កែវនិមល
គ្រួសារ ចាន់ កែវនិមល
គ្រួសារ ចាន់ កែវនិមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល