(ភ្នំពេញ)៖ គូស្នេហ៍របស់តារាស្រីកញ្ញា ដេននី ក្វាន់ គឺលោក ចាន់ មករា ជាថ្មីម្តងទៀត បានផ្ទុះប្រតិកម្មឆ្លើយតារាសម្តែងស្រីសិចស៊ី កញ្ញា សេង សូណា ខណៈដែលតារាស្រីរូបនេះ បានចេញមុខតតាំង ឆ្លើយប្រឆាំងនឹងការរិះគន់មួយចំនួន របស់មហាជន ជាពិសេសគឺការប្រកាសស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការកោះហៅនាង ទៅព្រមានរឿងស្លៀកពាក់បញ្ចេញភាពសិចស៊ីជ្រួល ហួសហេតុពេកនោះ។

ការចេញរិះគន់មិនសំចៃមាត់ ពីសំណាក់លោក ចាន់ មករា ពេលនេះបានធ្វើឡើង ស្របពេលដែលតារាស្រី កញ្ញា សេង សូណា បានប្រតិកម្ម ចំពោះការរិះគន់ ដោយលើកឡើងថា «ផ្តាំទៅអ្នកសិចស៊ី ដែលទើសខ្ញុំ តើភាពសិចស៊ីរបស់អ្នក មានក្នុងសាច់រឿងដូចខ្ញុំទេ បើគ្មានទេកុំពូកែព្រូសពេក ខ្មាសគេ ទុកក្នុងខួរគិតរឿងរកស៊ីខ្លួនឯងទៅ។ នេះជាឈុត ខ្ញុំថតរឿងឲ្យផលិតកម្មបរទេស ទេបងៗ»។

ដើម្បីឆ្លើយតប នឹងការលើកឡើងរបស់កញ្ញា សេង សូណា គូស្នេហ៍កញ្ញា ដេននី ក្វាន់ គឺលោក ចាន់ មករា បានរៀបរាប់ថា «បើសិនជាគាត់ (សេង សូណា) ពិតជាបាននិយាយពាក្យពេចន៍បកស្រាយនេះ ជាការពិតមែននោះ កញ្ញាកំពុងតែនិយាយជាន់កែងខ្លួនឯង…! ពួកតារាសិចស៊ី ដែលកញ្ញាសំដៅនោះ គេមិនបានប្រតិកម្ម ឬរិះគន់កញ្ញានោះទេ។ ចំណែកខ្ញុំវិញគ្រាន់តែឆ្ងល់ និងមិនយល់ពីចំណាត់ការរបស់ក្រសួង?»។

លោក ចាន់ មករា បញ្ជាក់ថា «កញ្ញានិយាយទៀតថា កញ្ញាសិចស៊ីតែក្នុងរឿង ខុសពីពួកតារាដែលសិចស៊ីឯកជន មិនបានថតរឿងដូចកញ្ញា ហើយយកមក post (behindscience) លក្ខណៈមើលមិនយល់ ខ្ញុំរឹតតែឆ្ងល់ ព្រោះថតកុនថតភាពយន្ត បែបនឹងក្រសួងនៅស្ងៀម មិនអើពើ ហើយអនុញ្ញាតឲ្យច្បាប់ចេញថត!។ តើហ្នឹងកំពុងលើកកម្ពស់វិល័យសិល្បៈដែរឬទេ?ឬមួយក្រសួងចេញច្បាប់អនុញ្ញាត ឲ្យថតបែបសិចស៊ីរបៀបនឹងឬ? បើពិតមែនរឹតតែអយុត្តិធម៌ រឹតតែលំអៀង!»។

អ្នកជំនួញ និងម្ចាស់ឃ្លាំងរថយន្តលោក ចាន់ មករា បន្ថែមថា «គេសិចស៊ីលក្ខណៈថតផលិតផលលក្ខណៈឯកជន រឹតតែមិនប៉ះពាល់ដល់ក្រសួងវប្បធម៌នោះទេ តែក្រសួងបែរជាកោះហៅទៅអប់រំណែនាំ ក្នុងនាមឪពុកម្តាយទូន្មានកូន ឬក្រសួងវប្បធម៌ (ជាឪពុកម្តាយ)ស្រឡាញ់កូនមិនស្មើគ្នា។ ខ្ញុំនិយាយនេះ មិនមែនកាន់ជើងអ្នកណានោះទេ តែកាន់តែឃើញការបកស្រាយរបស់គាត់ កាន់តែខុស កាន់តែជាន់កែងខ្លួនឯង!»៕

សេង សូណា (ស្ដាំ)
រូបភាព និងសារ របស់សេង សូណា
ដេននី ក្វាន់ និងគូស្នេហ៍
​សេង ​សូណា​
​សេង ​សូណា​
​សេង ​សូណា​
​សេង ​សូណា​
​សេង ​សូណា​

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេង សូណា