(ភ្នំពេញ)៖ បន្ទាប់ពីមានការបញ្ចេញមតិរិះគន់ ទៅនឹងព័ត៌មានមួយចំនួន ដែលបានចុះផ្សាយប្រៀបធៀប សម្រស់របស់តារាខ្មែរ កញ្ញា យ៉ែម ស្រីពេជ្រ ជាមួយនឹងសម្រស់តារាថៃ នាង Nune Woranuch (ឡាំយ៉ង) រួចមក ក៏ស្រាប់តែមានការបញ្ចេញមតិជាច្រើន ពីសំណាក់ទស្សនិកជន ក្នុងបណ្តាញសង្គមហ្វេសប៊ុក ខណៈព័ត៌មានដែលចុះផ្សាយនោះ ហាក់បីដូចជាលំអៀង ក្នុងការប្រៀបធៀប តារាខ្មែរ កញ្ញា យ៉ែម ស្រីពេជ្រ និងតារាមានវ័យស្ទើរតែខុសស្រឡះពីគ្នា។

ទន្ទឹមគ្នានេះ ទោះបីតារាខ្មែរ ឬថៃក៏ដោយ សុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត តាមបែបផ្សេងៗពីគ្នា ហើយចំពោះកញ្ញា យ៉ែម ស្រីពេជ្រ ផ្ទាល់ក៏អះអាងដែរថា នាងស្អាតតាមបែបរបស់នាង និងអ្នកផ្សេង ស្អាតតាមបែបរបស់គេ។

បើយោងតាមបណ្តាញសង្គមផ្ទាល់ខ្លួន របស់តារាសម្តែង យ៉ែម ស្រីពេជ្រ បានសរសេរបញ្ចេញអារម្មណ៍ មិនសប្បាយចិត្ត ពេលមានការយករូបនាង ទៅប្រៀបធៀម ជាមួយនឹង នាងឡាំយ៉ង ដោយក្នុងនោះ ស្រីពេជ្រ ក៏បានពន្យល់ថា «អូនស្គាល់ខ្លួនអូនច្បាស់ ហើយអូនក៏មិនចូលចិត្តប្រៀបធៀបខ្លួនអូន ជាមួយនឹងនរណាគេដែរ សំខាន់អូនស្អាតបែបអូន គេស្អាតបែបគេ អូ! ភ្លេច ចង់គេនិយាយថា អូនឫកក៏ថាចុះ ព្រោះអូនមិនមែនជាមនុស្សប្រភេទ ដែលគាត់ពីរបីនាក់នឹងនិយាយផង!»។

គួរបញ្ជាក់ថា កញ្ញា យ៉ែម ស្រីពេជ្រ គឺជាតារាសម្តែងរបស់ខ្មែរមួយដួង ដែលមានប្រជាប្រិយភាពគួរសម ក្នុងវិស័យសិល្បៈ ខណៈនាងក៏ធ្លាប់បានគ្រងតំណែកជាតួឯកក្នុងរឿងភាគខ្មែរ មួយចំនួនផងដែរ។ ក្នុងនោះដូចជារឿង «នេះឬជីវិត» និងខ្សែភាពយន្តដទៃទៀត ក្នុងតំណែងផ្សេងៗផងដែរ៕

យ៉ែម ស្រីពេជ្រ (ឆ្វេង) នាង ឡាំយ៉ង (ស្ដាំ)
ឡាំយ៉ង
សិល្បករខ្មែរ និងថៃ នាង ឡាំយ៉ង
យ៉ែម ស្រីពេជ្រ
យ៉ែម ស្រីពេជ្រ
យ៉ែម ស្រីពេជ្រ
យ៉ែម ស្រីពេជ្រ
យ៉ែម ស្រីពេជ្រ
យ៉ែម ស្រីពេជ្រ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម ស្រីពេជ្រ