ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់មកហើយថា នៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ នេះ កម្លោះរូបសង្ហាមកពីខេត្តកំពង់ចាម លោក គ្រី ថៃពៅ បានក្លាយទៅជាម្ចាស់ជ័យលាភីដណ្តើមបានពានរង្វាន់ ដោយមានការអបអរសាទរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាមហាជនទូទៅផងដែរ។

ជាក់ស្តែង ពេលនេះ លោក គ្រី ថៃពៅ វ័យ២៥ឆ្នាំ ក៏បានក្លាយខ្លួនជាតារាចម្រៀងមួយដួង ប្រចាំនៅក្នុងផលិតកម្មដ៏ល្បីល្បាញ គឺផលិតកម្មរស្មីហង្សមាស។

ហើយបើងាកទៅមើល ពីប្រជាប្រិយភាពរបស់លោក នៅលើបណ្តាញទំនាក់ទំនងសង្គមជាមួយអ្នកគាំទ្រ ក៏មានភាពល្អប្រសើរខ្លាំងដែរ។

ដោយឡែក កាលពីម្សិលមិញនេះ តារាចម្រៀងលោក គ្រី ថៃពៅ ក៏បានបង្ហាញនូវរូបភាព កាលពីកុមារភាពរបស់ខ្លួនមួយសន្លឹក នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ដោយនៅក្នុងនោះដែរ គេឃើញមុខមាត់របស់តារាចម្រៀងរូបនេះ កាលពីក្មេង និងបច្ចុប្បន្នគ្មានខុសគ្នាអ្វីបន្តិច នឹងមុខមាត់ពេលពេញវ័យកម្លោះ។

ទន្ទឹមនឹងនេះដែរ ក៏មានអ្នកគាំទ្រជាច្រើនសរសើរថា លោក គ្រី ថៃពៅ សង្ហាតាំងពីតូចមកតែម្តង ពិសេសនោះ គឺមុខគ្មានប្រែប្រួលអ្វីបន្តិចតាំងពីតូចដល់ធំ៕

ទស្សនារូបភាពខាងក្រោមនេះហើយបានដឹងថាយ៉ាងណា៖  

គ្រី ថៃពៅ
គ្រី ថៃពៅ
គ្រី ថៃពៅ
គ្រី ថៃពៅ
រូបភាព គ្រី ថៃពៅ កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]