ភ្នំពេញ៖ កម្លោះសង្ហាសម្បុរស្រអែម សុវត្ថិ មុនីវណ្ណ ត្រូវបានមហាជនស្គាល់ថា ជាកូនប្រុសច្បង របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលជាតារាចម្រៀងប្រុសវ័យក្មេង  បានចម្លងឈាមជ័រសិល្បៈពីលោកឪពុកគ្មានចន្លោះតែម្តង មិនថាតែសមត្ថភាពរាំ ច្រៀង ក៏ដូចជាស្ទាយ៍តុបតែងខ្លួនជាដើម។

មិនតែប៉ុណ្ណោះ ខណៈកូនប្រុសទាំងបីរបស់លោកព្រាប សុវត្ថិ ចូលប្រឡូកសិល្បៈ មិនទាន់ទាំងបានមួយឆ្នាំស្រួលបួលផង គេសង្កេតឃើញថាទាំងកេរ្តិ៍ឈ្មោះ និងសន្ទុះនៃការគាំទ្ររបស់អ្នកទាំង៣ គឺខ្លាំងមិនធម្មតាឡើយ ហើយបើនិយាយពីរូបសម្រស់ដ៏ស្រស់សង្ហាវិញ ក៏ឆក់យកបេះដូងអ្នកគាំទ្រក្រមុំៗជាច្រើនរូបដែរ។

ព្រាប សុវត្ថិ និងកូនប្រុសសង្ហាទាំង៣

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ កាលពីថ្មីៗនេះ ដោយសារចិត្តស្រលាញ់ខ្លាំង ក៏មានអ្នកគាំទ្រស្ម័គ្រស្មោះមួយរូប បានគូររូប សុវត្ថិ មុនីវណ្ណ ដែលជាកូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ កំពុងឈរបង្អួតរាងក្នុងឈុតសម្លៀកបំពាក់ សម័យបុរាណបានយ៉ាងស្រស់សង្ហា។

លើសពីនេះ ក៏មានមហាជនជាច្រើន បានកោតសរសើរដល់ សមត្ថភាពគូររូបរបស់អ្នកគាំទ្ររូបនេះថែមទៀតផង ដែលអាចគូររូបតារាចម្រៀងវ័យក្មេង សុវត្ថិ មុនីវណ្ណបានយ៉ាងស្អាត ថែមទាំងដូចរូបពិតៗទៀតផង៕

សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ
រូបគំនូរសុវត្ថិ មុនីវណ្ណ ដែលអ្នកគាំទ្របានគូរ
រូបគំនូរសុវត្ថិ មុនីវណ្ណ ដែលអ្នកគាំទ្របានគូរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ