អ៊ីតាលី៖ យប់នេះ ក្រុម AS Roma នឹងត្រូវបើកទ្វារកីឡដ្ឋាន Olimpico ស្វាគមន៍ក្រុម Liverpool ក្នុងជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League វេលាម៉ោង ១:៤៥ រំលងអាធ្រាត។

ជំនួប៤ដងចុងក្រោយរបស់ក្រុមទាំងពីរគឺក្រុម Liverpool ឈ្នះបានតែម្តងប៉ុណ្ណោះ ដោយ Roma ឈ្នះដល់ទៅ៣ដង។ 

៥ប្រកួតចុងក្រោយរបស់ Liverpool គឺមិនដែលចាញ់ទេ ដោយឈ្នះ៣និងស្មើ២ ចំណែកខាង Roma វិញ គឺឈ្នះ៣ ស្មើ១ និងចាញ់១ (ចាញ់ Liverpool កាលពីជើងទីមួយ)។

​ការប្រកួតរវាងក្រុមទាំងពីរកាលពីលើកមុន
​ការប្រកួតរវាងក្រុមទាំងពីរកាលពីលើកមុន

ក្រុម Roma ដូចជាមិនសូវមានកីឡាករអវត្តមានទេ ប៉ុន្តែខាង Liverpool វិញដូចជាមានកីឡាកររបួសច្រើនបន្តិច។

ខ្សែបម្រើ Alex Chamberlain, Adam Lallana, Emre Can នៅមិនទាន់ចូលលេងបានទេ ដោយ Joel Matip នៅបន្តព្យាបាលរបួសនៅឡើយ ហើយខ្សែការពារ Joseph Gomez វិញនៅមិនទាន់ជាពីរបួស១០០%ទេ។ 

កីឡាករ Emre Can និង Adam Lallana

គួរឲ្យដឹងថា ក្រុម Roma បានឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Champions League ជាលើកទី៣ហើយ ដោយលើកទី១ គឺតាំងពីរដូវកាល១៩៨៣-១៩៨៤ ឯណោះ ដោយកាលនោះ ក្រុមអ៊ីតាលីមួយនេះបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែត្រូវក្រុម Liverpool យកឈ្នះដោយការទាត់បាល់១១ម៉ែត្រ៕

ការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ១៩៨៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]