ភ្នំពេញ ៖ កាលពីថ្មីៗនេះ នៅលើបណ្ដាញសង្គម ស្ត្រីម្នាក់បានស៊ែររូបថតតារាកំប្លែង និងចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម កំពុងពរកូន ដែលត្រូវបានផេកខ្លះយកទៅបង្ហោះដោយមិនមានការអនុញ្ញាត ត្រូវបានស្រ្តីជាម្ដាយខឹងយ៉ាងខ្លាំង។

ជាក់ស្ដែងតាមរយៈស្រ្តីម្នាក់នោះ បានលើកឡើងថា ៖ «នាងខ្ញុំជាម្តាយ របស់ក្មេងស្រីឈ្មោះ ម៉ែន ចាន់អារ៉េយ៉ា ដែល នាយ ចឺម កំពុងពហ្នឹង សូមជំរាបទៅដល់អស់លោកម្ចាស់ ផេកឈ្មោះខាងលើនេះ»។ ដោយអ្នកម្ដាយរូបនោះរៀបរាប់ទាំងកំហឹងបន្តទៀតថា «សូមកុំយករូបភាពកូនស្រីរបស់នាងខ្ញុំទៅផុសអ្វីដែលពាក់ព័ន្ធជាមួយអស់លោកប៉ុន្មានអ្នកខាងលើនេះមុននឹងផុសមានសុំសិទ្ធិពីខ្ញុំជាម្តាយអត់ ? ផុសមិនអីទេ មើលពាក្យសំដីសរសេរមើលថាវាសមអត់? នាងខ្ញុំមិនមែនជាស្រីចរិតថោកចោលកូននោះទេ ប្តីខ្ញុំចោលបាន តែកូនខ្ញុំមិនអាចចោលបាននោះទេ ផុសចឹងមានប្រើខួរគិតអត់? ១ទៀតយករូប អាចឺមមកផុសហើយដាក់ថាកូន អាចឺមហ្នឹងត្រូវជាប្តីនាងខ្ញុំពីកាល? យី ពួកអត់ខួរ ពួកអាសារធាតុសត្វអស់នេះ ថោកលំដាប់ VIP 9001 – 2000 ហ្មងហា៎កាលងាប់អស់ពួកអានរកអស់ហ្នឹង» ។

គួរបញ្ជាក់ផងដែរថា រូបថតដែលនាយ ចឺម បីកូនរបស់ស្រ្តីម្នាក់នោះ ដែលភ្ជាប់ជាមួយពាក្យពេចន៍ថា៖ « គេងទៅកូនម៉ាក់កូនគេទៅចោលយើងហើយ » គឺត្រូវបានផេករបស់អ្នកគាំទ្ររបស់លោកជាអ្នកបង្ហោះនោះទេ  ប៉ុន្តែទោះជាយ៉ាងណាយើងនៅមិនទាន់ដឹងថាស្រ្តីម្នាក់នោះ មានទំនាស់រឿងអ្វីជាមួយ នាយ ចឺម ដែលធ្វើឲ្យអ្នកម្ដាយរូបនោះហាមមិនឲ្យបង្ហោះរូបកូនជាមួយនាយ ចឺម បែបនេះ៕

សាររបស់ស្រ្តីជាម្ដាយ
ការឆ្លើយតបរបស់ស្រ្តីជាម្ដាយ
នាយ ចឺម និងកូនស្រីរបស់ស្រ្ដីម្នាក់នោះ
ផេករបស់អ្នកគាំទ្រ នាយ ចឺម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម