ភ្នំពេញ៖ ធ្មេចបើកៗនៅពេលនេះ កូនប្រុសទី១ របស់តារាសម្តែងលោក ជា វណ្ណារិទ្ធ ឈ្មោះ ជា ប្រសិទ្ធិរិទ្ធ ហៅ អូនហ្វេម គ្រប់អាយុអាចចូលសាលារៀនបានហើយ។

យ៉ាងណាមិញ កាលពីប៉ុន្មាននាទីមុននេះ ផ្អែកលើគណនីផ្លូវការរបស់លោក ជា វណ្ណារិទ្ធ បានបង្ហោះវីដេអូឃ្លីបមួយ ជាមួយនឹងរូបភាពប៉ុន្មានសន្លឹករបស់ អូនហ្វេម ក្នុងថ្ងៃចូលរៀនដំបូង។

បន្ទាប់ពីមើលវីដេអូនោះហើយ មហាជនជាច្រើន បានលាន់មាត់សរសើរដល់ភាពក្លាហាន របស់អូនហ្វេម ព្រោះថាក្នុងថ្ងៃចូលរៀនដំបូងរបស់គេ អូនហ្វេម រត់លេងយ៉ាងសប្បាយរីករាយ និងមិនយំអ្វីបន្តិចនោះទេ។

ទោះជាយ៉ាងណាក្តី ផ្អែកលើវីដេអូឃ្លីប ប្រមាណជា ៦នាទីនេះ បានឲ្យឃើញថា អូនហ្វេម ពិតជាគួរឲ្យស្រលាញ់ និងឆ្លាតមែនទែន ក្នុងថ្ងៃចូលរៀនដំបូងរបស់គេ៕

កុំឲ្យខាតពេលយូរទស្សនាវីដេអូខាងក្រោម៖ 

អូនហ្វែម
អូនហ្វែម
ជា វណ្ណារិទ្ធ និងកូនប្រុស
ជា វណ្ណារិទ្ធ និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ