អ៊ីតាលី៖ គ្រូបង្វឹកលោក Jurgen Klopp ជឿជាក់ថា ក្រុមលោកនឹងមិនភ្លាត់ស្នៀតឲ្យក្រុម Roma វាយបកយកឈ្នះវិញនៅជើងទីពីរដូច Barcelona ទេ។

គ្រូបង្វឹករបស់ Liverpool រូបនេះបាននិយាយថា ក្រុមលោកនឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទប់ Roma ឲ្យខានតែបាន។ 

លោក Klopp និងកីឡាករ Liverpool

អតីតគ្រូបង្វឹករបស់ក្រុម Dortmund រូបនេះបានបន្តថា លោកមិនមែននិយាយនេះដើម្បីមាក់ងាយក្រុម Barcelona ទេ ប៉ុន្តែលោកនិយាយនេះដោយសារចង់ដាស់តឿនកូនក្រុមលោក។

លោក Klopp បានបញ្ជាក់ថា ទោះបីជាក្រុម Barcelona ខ្លាំងយ៉ាងណាក៏ដោយ ក៏អាចភ្លាត់ស្នៀតក្រោមដៃក្រុម Roma ដែរ ដូច្នេះក្រុម Liverpool គួរតែប្រយ័ត្នឲ្យមែនទែន។ 

គ្រាប់បាល់ជ័យជម្នះរវាង Roma និង Barcelona

គួរបញ្ជាក់ថា ក្រុម Liverpool នឹងត្រូវធ្វើដំណើរទៅទឹកដីរបស់ក្រុម Roma ក្នុងជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champions League នៅយប់នេះ វេលាម៉ោង១:៤៥នាទី រលងអាធ្រាត៕

ការប្រកួតរវាង Liverpool និង​ Roma កាលពីជើងទីមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]