ភ្នំពេញ៖ តារាសម្តែងប្រុស មុខមាត់ប្រៀបដូចជាកូនកាត់ រូបរាងខ្ពស់ស្រឡះ ស្រស់សង្ហា លោក ខាត់ វ៉ៃហាំង បច្ចុប្បន្នប្រជាប្រិយភាពរបស់លោក កំពុងស្ទុះឡើងខ្លាំង តាមរយៈការសម្តែងរឿងនានាជាច្រើន ។

លើសពីនេះ ព្រោះតែសមត្ថភាព ក៏ដូចជាទេពកោសល្យ នៅក្នុងវិស័យសិល្បៈរបស់លោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងលង់ស្រលាញ់លោកគ្រប់គ្នាតែម្តង។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ ជាថ្ងៃពិសេស (រៀបមង្គលការ) របស់បងប្រុសបង្កើតរបស់លោក វ៉ៃហាំង ដែលនៅក្នុងពិធីមង្គលការ បានប្រព្រឹត្តទៅយ៉ាងអធិកអធម ព្រមទាំងមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករផងដែរ។

នៅក្នុងនោះដែរ លោក ក៏បានបង្ហោះរូបភាព ជាមួយនឹងគ្រួសាររបស់លោក ដែលបងប្អូន ក៏ដូចជាឪពុកម្តាយរបស់តារារូបនេះ សុទ្ធតែមានសម្រស់ស្រស់ស្អាត ហើយបើនិយាយពីកម្ពស់វិញ ក៏មិនណយដែរ គឺសុទ្ធសឹងតែខ្ពស់ៗតែម្តង។

ដោយឡែក បើងាកទៅមើលបងប្រុសរបស់លោក វ៉ៃហាំង វិញ គឺថាខ្ពស់ខ្លាំងជាងនេះបង្អស់ក្នុងចំណោមគ្រួសាររបស់លោក ជាមួយនឹងកម្ពស់រហូតដល់ទៅ ប្រហែល ១,៩៥ម៉ែត្រ ឯណោះ។

បន្ទាប់ពីបានទស្សនា រូបភាពនេះរួច ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ដោយឃើញគ្រួសាររបស់លោកសុទ្ធតែស្អាតៗ ទើបជាហេតុធ្វើឲ្យតារាប្រុស សាច់សខ្ចីរូបនេះ សង្ហាបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោកខាត់ វ៉ៃហាំង
លោកខាត់ វ៉ៃហាំង
លោកខាត់ វ៉ៃហាំង
គ្រួសារខាត់ វ៉ៃហាំង
គ្រួសារខាត់ វ៉ៃហាំង
គ្រួសារខាត់ វ៉ៃហាំង
គ្រួសារខាត់ វ៉ៃហាំង
គ្រួសារខាត់ វ៉ៃហាំង
គ្រួសារខាត់ វ៉ៃហាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង