អ៊ីតាលី៖ គ្រូបង្វឹក Roma លោក Eusebio Di Francesco បានប្រាប់កូនក្រុមរបស់ខ្លួនថា លោកចង់បង្កើតប្រវត្ដិសាស្រ្ដថ្មីបន្ថែមទៀត ដោយឲ្យកីឡាករទាំងអស់យកទម្រង់លេងពេលទម្លាក់ Barcelona យកមកលេងពេលប៉ះ Liverpool យប់នេះ។ 

លោក Eusebio Di Francesco

កាលពីវគ្គ៨ក្រុមចុងក្រោយ ក្រុមដែលស្ថិតក្នុងក្របខណ្ឌ Serie A មួយនេះ បានបរាជ័យ ៤-១ ទៅលើក្រុមយក្សមកពីអេស្ប៉ាញ Barcelona ប៉ុន្ដែពួកគេអាចស្ដារស្ថានការណ៍មកវិញដោយអាចយកឈ្នះនៅជើងទី២។ ចូលមកដល់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ទល់នឹង Liverpool ក្រុមស្ថិតក្នុងទីក្រុងរ៉ូម មួយនេះបានបរាជ័យដល់ទៅ ៥-២ ខណៈជើងទី២ នឹងធើ្វការប្រកួតនៅយប់នេះ។

យ៉ាងណាក្ដី លោក Di Francesco បាននិយាយដាស់តឿនដល់កីឡាកររបស់ខ្លួនថា ព្យាយមបង្កើតទម្រង់លេងយ៉ាងណា ឲ្យដូចទៅនឹងពេលដែលប៉ះ Barca កាលពីខែមុន។

«ប្រសិនបើអាច ខ្ញុំចង់ចម្លងទម្រង់លេងពេលប៉ះ Barcelona មកលេងពេលប៉ះ Liverpool យប់នេះ។ មិនត្រឹមតែតាក់តិចនោះទេ គឺទំាងស្មារតី និងភាពរឹងមាំ» សម្ដីគ្រូ Roma៕  

កីឡាកររបស់ក្រុម Roma
Liverpool Vs Roma
គ្រូជំនួយ និងគ្រូបង្វឹក Liverpool

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]