ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា ទេព បូព្រឹក្ស កាលពីថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាង ប្លែកភ្នែកមែនទែន នៅពេលដែលឃើញតារាស្រីរូបនេះ បានផ្លាស់ប្តូរស្ទាយ៍កាត់សក់ខ្លី និងប្តូរពណ៌សក់ ដែលមើលស្ទើរតែមិនស្គាល់ថាជានាងទៅហើយ។

យ៉ាងណាមិញ សម្រាប់ស្ទាយ៍ថ្មីរបស់ បូព្រឹក្ស មួយបែបនេះ ពិតជាប្លែកខ្លាំងមែនទែន ព្រោះថាពីមុនមកអ្នកគាំទ្រមិនដែលឃើញ តារាស្រីរូបនេះ លេងស្ទាយ៍ម៉ូតសក់ខ្លីបែបនេះទេ។

ទោះជាយ៉ាងណាក្តី មហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាងជាច្រើន បានលាន់មាត់សរសើរស្ទាយ៍ថ្មីរបស់នាង ព្រោះថានាងពិតជាមើលទៅស៊ិចស៊ី និងស្អាតមិនចាញ់កូរ៉េប៉ុន្មានទេ ជាមួយម៉ូតសក់មួយបែបនេះ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស