កំពង់ស្ពឺ៖ មួយរយៈពេលចុងក្រោយមកនេះ គេសង្កេតឃើញថា អតីតបេក្ខភាព The Voice Kids រដូវកាលដំបូង ប្អូនស្រី រ៉ន ចាន់ឌីន ហាក់មិនសូវលេចមុខនៅក្នុងកម្មវិធីធំៗនោះទេ តែយ៉ាងណា ប្អូនស្រីនៅតែទទួលបានការស្រលាញ់ចូលចិត្ត តាមរយៈទឹកដមសំឡេងដដែល។ 

យ៉ាងណាមិញ បច្ចុប្បន្ននេះ អ្នកលេងតាមបណ្តាញសង្គមជាច្រើន ចាប់អារម្មណ៍ទៅលើការច្រៀងតាមរយៈការ Live វីដេអូ របស់ប្អូនស្រីជាច្រើន ព្រោះថារាល់ពេលទំនេរពីការសិក្សាប្អូនតែងតែបញ្ចេញមុខ Live វីដេអូជានិច្ច។

នៅក្នុងនោះដែរ ក៏មានអ្នកគាំទ្រ និងអ្នកបានចូលទស្សនាការ Live វីដេអូទាំងនោះ បានកោតសរសើរមិនដាច់ពីមាត់ ដល់ប្អូនស្រីជាខ្លាំង ទោះប្អូននៅវ័យក្មេងខ្ចីក៏ពិតមែន ប៉ុន្តែប្អូនអាចមានសមត្ថភាព ស្រែកច្រៀងបានយ៉ាងច្រើនបែបបទ ដោយគ្មានបញ្ហា មិនចាញ់តារាជើងចាស់នោះទេ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រពិតជាស្រលាញ់ និងចូលចិត្ត បន្តការគាំទ្រលើកទឹកចិត្តដល់ប្អូនស្រី រ៉ន ចាន់ឌីន ឲ្យច្រៀងបែបនេះ តាមបណ្តាញសង្គមឲ្យបានច្រើនផងដែរ ៕

សូមទស្សនាវីដេអូការច្រៀងរបស់ប្អូនស្រី រ៉ន ចាន់ឌី ខាងក្រោមនេះ៖ 

ប្អូនស្រីរ៉ន ចាន់ឌី
ប្អូនស្រីរ៉ន ចាន់ឌី
ប្អូនស្រីរ៉ន ចាន់ឌី
ប្អូនស្រីរ៉ន ចាន់ឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ន ចាន់ឌីន