អង់គ្លេស៖ អ្នកចាំទីដៃស្អិត David De Gea បានឈ្នះជ័យលាភីកីឡាករល្អជាងគេប្រចាំរដូវកាល ២០១៧-២០១៨ របស់ក្លិបបិសាចក្រហម Manchester United កាលពីយប់មិញនេះ។ 

De Gea ឈ្នះជ័យលាភីកីឡាករល្អជាងគេ

កីឡាករជម្រើសជាតិអេស្ប៉ាញ រូបនេះ គឺជាកីឡាកររបស់ Man Utd តែមួយគត់ដែលលេងបានដល់ទៅ ៣៥ប្រកួត ក្នុងរដូវកាលនេះ ក្រោមការជ្រើសរើសរបស់គ្រូបង្វឹក Jose Mourinho ហើយកំពុងនាំមុខគេក្នុងការប្រជែងយកស្រោមដៃមាសប្រចាំរដូវកាលសម្រាប់ក្របខណ្ឌ Premier League។

អតីតអ្នកចាំទីរបស់ក្រុម Atletico នេះ ត្រូវបានកីឡាករក្នុងក្រុមទាំងមូលបានបោះឆ្នោតជ្រើសរើសរូបគេឲ្យឈ្នះពានមួយនេះ ខណៈពាននេះដែរកាលពីឆ្នាំមុនគឺបានទៅលើប្រធានក្រុម Antonio Valencia។

ក្រោយពីឈ្នះជ័យលាភីនេះ De Gea ក៏បានបំបែកកំណត់ត្រា ក្លាយជាកីឡាករតែមួយគត់ក្នុងប្រវត្ដិសាស្រ្ដរបស់ក្រុមបិសាចក្រហម ដែលអាចឈ្នះពានមួយនេះដល់ទៅ ៣ដង ខណៈដែល២ដងទៀតរូបគេទទួលបានក្នុងរដូវកាល ២០១៣-២០១៤ និង ២០១៤-២០១៥។

គួរឲ្យដឹងដែរថា ក្រៅពីពាននេះ De Gea ក៏បានឈ្នះពានរង្វាន់មួយទៀតផងដែរ គឺពានរង្វាន់ Sir Matt Busby ៕  

De Gea ឈ្នះពាន Sir Matt Busby
De Gea និងមិត្ដស្រីយប់មិញ
De Gea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]