ឧត្តរមានជ័យ៖ បញ្ហាដ៏ក្តៅគគុករវាងអតីតកីឡាករប្រដាល់ លោក ជា ស្រួច និងតារាសម្តែងស្រី សាន សុម៉ាលី ពាក់ព័ន្ធទៅនឹងករណី គ្រោះថ្នាក់ចរាចរណ៍ប្អូនប្រុសរបស់នាង ជាហេតុធ្វើឲ្យ សុម៉ាលី នាងកើតទុក្ខមិនសុខចិត្ត ដាក់ពាក្យបណ្តឹងចោទប្រកាន់ លោក ជា ស្រួច ជាអ្នកជាប់ពាក់ព័ន្ធ ដើម្បីឲ្យផ្លូវច្បាប់ជួយស្វែងរកយុត្តិធម៌ ដល់គ្រួសាររបស់នាង។

ជាក់ស្ដែង នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នេះ លោក ជា ស្រួច នឹងត្រូវចូលខ្លួនទៅបំភ្លឺករណីមួយនេះហើយ ដើម្បីឆ្លើយតបទៅនឹងបណ្តឹង របស់បងស្រីបង្កើតរបស់ជនរងគ្រោះ។

អតីតកីឡាករប្រដាល់ លោក ជា ស្រួច បានលើកឡើងក្នុងបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន កាលពីម្សិលមិញយ៉ាងដូច្នេះថា៖ «ស្អែកត្រូវជាថ្ងៃពុធ ជាថ្ងៃដែលខ្ញុំត្រូវធ្វើដំណើទៅអូស្មាច់ ដើម្បីបំភ្លឹរឿងរ៉ាវជាមួយ សាន សុម៉ាលី ចោទប្រកាន់បំពាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសខ្ញុំ» 

បើទោះបីជាកន្លងមក ទំនាក់ទំនងរវាង ក្រុមគ្រួសាររបស់ សាន សុម៉ាលី និងលោក ជា ស្រួច ហាក់មានភាពស្រលាញ់រាប់អានគ្នាខ្លាំងក៏ពិតមែន ប៉ុន្តែចាប់ពីពេលនេះតទៅ លោក ជា ស្រួច បានប្រកាសជាសាធារណៈ ក្នុងសារនោះបន្តថា៖ «លែងស្គាល់គ្នា និងលែងរាប់អានគ្នាទៀតហើយ»

សាររបស់ ជា ស្រួច
សាន សុម​៉ាលី
ជា ស្រួច
ជា ស្រួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]