ម៉ាឡេស៊ី៖ ក្រុមខ្លាំង Pahang FA ដែលមានខែ្សបម្រើឆ្នើម ចាន់ វឌ្ឍនាកា លេងនោះ បានបំបាក់ក្រុម Terengganu ដែលមាន ធារី ចន្ថាប៊ីន ដោយលទ្ធផល ៣-១ ក្នុងការប្រកួតក្របខណ្ឌលីកកំពូលម៉ាឡេស៊ី កាលពីយប់មិញនេះ។

៣គ្រាប់របស់ក្រុមភ្ញៀវ Pahang ធើ្វបានដោយខែ្សប្រយុទ្ធឆ្នើម Partrick Cruz នៅនាទី៣៩, ៥៥ និង នាទី៩០ ដោយកីឡាករ Halim ខណៈ១គ្រាប់សងវិញរបស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Lee Tuck ដោយបាល់ពិន័យ ១១ម៉ែត្រនាទី៧២។ ចប់ការប្រកួត Pahang FA យកឈ្នះ Terengganu FC ដោយលទ្ធផល ៣-១ ទទួលបាន ៣ពិន្ទុសម្រាប់សប្ដាហ៍ទី៨។

ក្រោយទទួលបាន ៣ពិន្ទុបន្ថែម Pahang ស្ថិតចំណាត់ថ្នាក់លេខ២ មាន១៧ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Johor តែ១ពិន្ទុប៉ុណ្ណោះ ខណៈ Terengganu ស្ថិតនៅលេខ៤ ដដែល៕  

Terengganu 1-3 Pahang
Terengganu 1-3 Pahang
Terengganu 1-3 Pahang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]