ភ្នំពេញ ៖ បុរសម្នាក់ បានយកកន្សែង ពោះគោ ចងកភ្ជាប់ទៅនឹងផ្ទះ បាយដោយពុំដឹងមូលហេតុ លុះទៀតភ្លឺទើបប្រទះឃើញស្លាប់ បាត់ទៅហើយ។ ហេតុការភ្ញាក់ ផ្អើលនេះកើតឡើងកាលពីវេលា ម៉ោង៤និង១០នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់ គោរកា ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឱ្យ ដឹងថា ជនរងគ្រោះ មានឈ្មោះ អ៊ូច ថន ភេទប្រុស អាយុ២៩ ឆ្នាំ មានមុខរបរជាកម្មករសំណង់ស្នាក់ នៅក្នុង ភូមិ- សង្កាត់កើតហេតុខាងលើ ចងកដោយកន្សែង ពោះគោចងភ្ជាប់ទៅនឹងឆ្នឹមផ្ទះបាយខាងមុខផ្ទះ។

ប្រភពព័ត៌មានបានឱ្យ ដឹងទៀតថា មុនពេល កើតហេតុចាប់តាំងពីថ្ងៃត្រង់ គឺជនរងគ្រោះបាន ដើរផឹកស៊ីជាច្រើនកន្លែង រហូតដល់ពាក់កណ្ដាល អាធ្រាត្រទើបត្រឡប់ ចូលផ្ទះវិញ។ ចំណែកឯ ប្រពន្ធ និងក្រុមគ្រួសារបានដេកលង់លក់អស់លុះ រហូតដល់ម៉ោង៤ជាងទើបប្រពន្ធឡើងបត់ជើង តូចក៏ប្រទះឃើញប្ដីចងកសម្លាប់ខ្លួន នៅក្នុង រោងបាយខាងមុខផ្ទះ ក៏មានការភ្ញាក់ផ្អើលឡើង និង ធ្វើការរាយ ការណ៍ជូនទៅនគរបាលមូលដ្ឋានចុះ ទៅពិនិត្យ។ បន្ទាប់ពីនគរបាលចុះទៅដល់កន្លែង កើតហេតុ ពិនិត្យ រួចរាល់អស់ហើយបានធ្វើការ សន្និដ្ឋានថាពិតជាចង កធ្វើអត្ដឃាតដោយខ្លួនឯង ពិតប្រាកដមែន ក៏ប្រគល់សាកសពជូនទៅក្រុម គ្រួសារធ្វើបុណ្យ តាមប្រពៃណី៕

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]