ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយ សន្ទុះនៃប្រជាប្រិយភាព របស់តារាសម្តែងប្រុស ជា លាងឆេ កំពុងតែខ្លាំងឡើង ដែលពេលនេះ រូបលោក ថែមទាំងទទួលបានតំណែងជាតួឯក ក្នុងរឿងភាគខ្មែរ «ទាយាទអសុរ» ដែលដើរតួ ជាមួយនឹង នី មុនីនាថ។

ទន្ទឹមនឹងភាពល្បីល្បាញនេះ គេក៏ចាប់អារម្មណ៍ សម្រស់របស់លោក កាន់តែស្រស់សង្ហាខ្លាំងឡើង ជាមួយនឹងសាច់ឈាមស្រស់ថ្លា មុខមាត់មានមន្តស្នេហ៍។ ហើយជាពិសេស សាច់ដុំ និងក្បាលពោះ៦ផ្នត់ របស់លោក ក៏ធ្វើឲ្យ មានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រដែរ។

គួរបញ្ជាក់ផងដែរ រូបរាងរបស់លោក ជា លាងឆេ កាលពីមុន គឺមិនមែនបែបនេះទេ ដែលរូបលោក មានរួបរាងស្គម គ្មានសាច់ឈាម តែដោយសារតែ ការខំហាត់ប្រាណ បានធ្វើឲ្យលោក ប្រែរូបរាង ទៅជាតារាសង្ហា ក្នុងរយៈពេលយ៉ាងខ្លី៕ 

ជា លាងឆេ ពីមុន
ជា លាងឆេ បច្ចុប្បន្ន
ជា លាងឆេ បច្ចុប្បន្ន
ជា លាងឆេ បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា លាងឆេ