ចិន៖ លោក Chen Zifang រស់នៅក្នុងតំបន់ Badong នាខេត្ត Hubei ប្រទេសចិន បានចាប់កំណើតដោយគ្មានដៃទាំងសងខាងតែម្តង។ ពិការភាពនេះ ធ្វើឲ្យលោកពិបាកខ្លាំងក្នុងការធ្វើការងារប្រចាំថ្ងៃដូចជាមនុស្សទូទៅ ប៉ុន្តែលោកបានតាំងចិត្ត និងតស៊ូធ្វើកិច្ចការទាំងនោះម្តងមួយៗ ដូចជា កាន់ចង្កឹះ បោកសម្លៀកបំពាក់ ចម្អិនម្ហូប និងធ្វើចំការជាដើម។

លោក Chen Zifang

ក្រោយមក លោកក៏បានរៀនពីរបៀបប្រើប្រាស់កុំព្យូទ័រ ដោយប្រើម្រាមជើងដើម្បីវាយក្តារចុច ហើយថែមទាំងគ្រប់គ្រងហាងទំនិញអនឡាញ ដើម្បីជួយដល់អ្នកភូមិ ដែលអាចផលិតរបស់របរធ្វើដោយដៃ និងអាហារសរីរាង្គ យកទៅលក់ទៅឲ្យអតិថិជនទូទាំងប្រទេសទៀតផង។

ជាក់ស្តែង ហាងលក់ទំនិញអនឡាញរបស់លោក អាចរកចំណូលប្រចាំខែបានប្រមាណ ១សែនយ័ន (ប្រហែល ១៥,៧៩០ ដុល្លារអាមេរិកឯណោះ) ដែលចំនួននេះបានជួយដល់អ្នកភូមិរបស់លោកឲ្យឃ្លាតឆ្ងាយពីភាពក្រីក្រផងដែរ។

លោក Chen Zifang

សព្វថ្ងៃនេះ លោក Chen តែងតែចំណាយពេលជាច្រើនជាមួយហាងលក់ទំនិញអនឡាញរបស់លោក។ លោកបាននិយាយថា គោលការណ៍ចំបង ក្នុងការដំណើរការហាងនេះគឺ «ទំនុកចិត្ត» ហើយរាល់កញ្ចប់ទំនិញទាំងអស់ ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យដោយលោកផ្ទាល់តែម្តង។ 

ដោយសារការកម្ម៉ង់ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះ លោកក៏មានគម្រោងពង្រីកមុខរបរមួយនេះឲ្យបានធំជាងមុន និងជួលមនុស្សពិការដូចជារូបលោកមកធ្វើការជាមួយលោកផងដែរ។

លោក Chen Zifang

លោក Chen បានក្លាយជាជនល្បីប្រចាំក្នុងភូមិរបស់លោក ដោយសារតែឆន្ទះ និងរឿងរ៉ាវជីវិតរបស់លោក រហូតមានពេលខ្លះ លោកត្រូវបានគេអញ្ជើញឲ្យទៅចែករំលែកបទពិសោធន៍ជីវិត ដែលអាចនាំឲ្យលោកសម្រេចក្តីស្រមៃថែមទៀតផង។ 

លោកបាននិយាយថា ទម្រាំមានថ្ងៃនេះ វាមិនមែនជារឿងងាយស្រួលទេ តែលោកមានអាថ៌កំបាំងមួយគឺ «កុំចុះចាញ់ឲ្យសោះ»

លោក Chen Zifang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]