បច្ចុប្បន្ននេះ មេផ្ទះគ្រប់រូបស្ទើរតែចេះធ្វើម្ហូបគ្រប់មុខ ហើយមុខម្ហូបទាំងនោះគឺជាម្ហូបបែបខ្មែរ ប៉ុន្ដែថ្ងៃនេះ ខ្មែរឡូតបាននាំមកនូវមុខម្ហូបបរទេស មួយមុខដែលងាយស្រួលធ្វើ មកបង្ហាញជូនប្រិយមិត្តមេផ្ទះ ឬក៏បងប្អុនណាមានបំណងចង់ រៀនធ្វើម្ហូបក៏អាច ទស្សនាផងដែរ។

មុខម្ហូបសំរាប់ថ្ងៃនេះគឺ សាច់គោបន្ទះ (Beef Steak) ដែលយើងតែងតែឃើញមាននៅក្នុងបញ្ជីមុខម្ហូប ភោជនីយដ្ឋានថ្លៃៗ។ សំរាប់ ការចំអិនមុខម្ហូបមួយមុខនេះគឺមាន ៥ ចំណុចសំខាន់ៗ៖

១.ជ្រើសរើសនូវសាច់ គោស្រស់ល្អ ហើយមានខ្លាញ់តិច។

២.បន្ទាប់មកយើង យកប្រេងមកចាក់ ចូលក្នុងខ្ទះហើយ ដាក់សាច់ចៀន ត្រឡប់ចុះឡើង។

៣.រួចយកវាដាក់ចូល ក្នុងម៉ាស៊ីនកំដៅ ប្រហែលជា ១៥ នាទី សីតុណ្ហភាព ប្រមាណ ៥០ ទៅ ៦០ អង់ស្សា។

៤.បន្ទាប់មកយើង លាយគ្រឿងដើម្បី ស្រោចលើ សាច់គោនោះ មានដូចជា ប័រ ខ្ទឹមសរ ទឹកដោះគោ ហើយនិង ស្រា ស។

៥.យើងយកសាច់គោ មកដាក់ក្នុងចាន ហើយស្រោច នៅទឹកគ្រឿង ដែលយើងលាយ ពីលើនិង ដាក់នៅបន្លែ ដើម្បីលំអរ រួចជាស្រេច។

ប្រសិនជាប្រិយមិត្ត ចង់ធ្វើមុខម្ហូបសំរាប់មនុស្ស សំខាន់ណាម្នាក់ សូមជ្រើសនូវ មុខម្ហូបខាងលើនេះចុះ។

សូមមើលវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]