ភ្នំពេញ៖ បច្ចុប្បន្ននេះ ភាពយន្តភាគខ្មែរដែលកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស រឿង « បិសាចគួរឲ្យស្រលាញ់» កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន ពីសំណាក់មហាជនទូទាំងប្រទេស។

ដោយឡែក កាលពីថ្មីៗនេះ តួអង្គសំខាន់ៗនៅក្នុងរឿងនេះមានដូច អ្នកនាង ពេជ្រ សោភា លោក Step និងអ្នកនាង ខាត់ សុឃីម បានដឹកដៃគ្នាឡើងឆាក សម្តែងឈុតមួយនៅក្នុងរឿង «បិសាចគួរឲ្យស្រលាញ់» តាមសំណូមពររបស់ទស្សនិកជន នៅឯឆាកតន្រ្តីមួយកន្លែង។

យ៉ាងណាមិញ ការសម្តែងរបស់អ្នកទាំង៣នៅលើឆាក ពិតជាធ្វើឲ្យទស្សនិកជនទប់សំណើចមិនបាននោះទេ ព្រោះពួកគេបានយកឈុតឈ្លោះប្រកែកគ្នាមកសម្តែង ហើយថែមទាំងលេងទឹកមុខដាក់គ្នាមិនណយនោះទេ៕

តោះកុំឲ្យខាតពេលយូរ ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ពេជ្រ សោភា Step និង ខាត់ សុឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម