ភ្នំពេញ៖ តារាសម្តែងដ៏ល្បីឈ្មោះកញ្ញាកែវ នីសា បានសាងប្រជាប្រិយភាពជាច្រើនតាមរយៈការសម្តែងតាមបទចម្រៀង និងរឿងជាច្រើន មិនត្រឹមតែប៉ុណ្ណោះតារារូបនេះក៏ទទួលបានសន្ទុះកាន់តែខ្លាំងបន្ទាប់ពីនាងបានសម្តែងនៅក្នុងបទ «ស្ទឹងត្រែង​បងអើយ»របស់លោកខេមរៈ សិរីមន្ត។

ទន្ទឹមនឹងទេពកោសល្យសម្តែងរបស់នាង ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាងបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនពេញចិត្ត និងស្រលាញ់នាងមិនស្ទើរនោះទេ។

យ៉ាងណាមិញកាលពីថ្មីៗនេះនៅក្នុងបណ្តាញសង្គមរបស់នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងនារីម្នាក់ ដែលត្រូវបានគេដឹងថាគឺជាមិត្តជាទីស្រលាញ់របស់នាង មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះនាងក៏បានបញ្ចេញសារយ៉ាងដូច្នោះថា ៖«មនុស្សអាថ៌កំបាំង ជាមិត្តដែលយល់ចិត្តបំផុត ជាបងប្អូនដែលស្រលាញ់គ្នាដោយគ្មានភាពច្រណែន»។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ នៅលើស្មារបស់នាង និងមិត្ត គឺមានស្នាមសាក់ ដែលដូចគ្នាបេះដាក់ ដោយមើលទៅពួកគេពិតជាស្រលាញ់ និងរាប់អានគ្នាយូរហើយទើបបានជាហ៊ានសាក់បែបនេះដូចគ្នា៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កែវ នីសា
កែវ នីសា
កែវ នីសា
កែវ នីសា
កែវ នីសានិងមិត្តនាង
កែវ នីសានិងមិត្តនាង
ស្នាមសាក់របស់កែវ នីសានិងមិត្តនាង
ស្នាមសាក់របស់កែវ នីសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ នីសា