ភ្នំពេញ៖ ប្រជាប្រិយភាពរបស់ តារាចម្រៀងរូបសង្ហា លោក ឆន សុវណ្ណរាជ ហាក់កើនឡើងជាលំដាប់ ខណៈពេលដែលលោកក្តោបបានឱកាស ការងារធំៗដូចជា គ្រងតំណែងជាតួឯក ធ្វើជាJudge កម្មវិធីពិភពលោក និងកាន់ម៉ាកផលិតផលល្បីៗជាច្រើន។

ដោយឡែក ងាកមកចាប់អារម្មណ៍ចំពោះស្ទីលតែងខ្លួនរបស់ កម្លោះសង្ហារូបនេះវិញ​គេសង្កេតឃើញថា លោក តែងមានការរៀបចំខ្លួន យ៉ាងទាក់ទាញ ហាក់ត្រូវតាមកម្មវិធីជានិច្ច។

ជាងនេះទៅទៀត រាល់ពេលបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍ធំៗនានា ឆន សុវណ្ណរាជ មិនដែលធ្វើឲ្យអ្នកគាំទ្រ​ខកបំណងឡើយ ព្រោះមិនថាសម្លៀកបំពាក់ ម៉ូតសក់ ស្បែកជើង លោកបានសម្រិតសម្រាំងយ៉ាងពិសេស តែម្ដង។

ជាក់ស្ដែង បើសិនជា មិត្តបុរសៗយើង ពិបាកមិនដឹងតុបតែងបែបណា ឲ្យសាកសមរាល់ពេល ចូលរួមកម្មវិធីធំៗ លោកអ្នក អាចមើលស្ទីលរបស់តារាចម្រៀងល្បីឈ្មោះនេះបាន ព្រោះរាល់សម្លៀកបំពាក់ដែលលោក ពាក់សុទ្ធតែជាម៉ូតពេញនិយម ស្រស់សង្ហា ទាក់ចិត្តមិត្តនារី តែម្ដង៕

ចង់ជ្រាបច្បាស់ តាមដានរូបភាព ខាងក្រោម ជាមួយ ខ្មែរឡូត ទាំងអស់គ្នា ៖

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ