ភ្នំពេញ ៖ កាលពីយប់មិញនេះ តារាសម្ដែង និងម៉ូដែល កញ្ញា ចាន់ ស្រីរ័ត្ន បានធ្វើខួបកំណើត សម្រាប់ម្ដាយរបស់នាង នៅក្នុងភោជនីយដ្ឋានមួយ ដែលបានធ្វើម្ដាយរបស់នាង រំភើបរហូតដល់ថ្នាក់សម្រក់ទឹកភ្នែកមុខកូនស្រី ក៏ដូចជាភ្ញៀវជាច្រើនដែលកំពុងទទួលទានអាហារនៅទីកន្លែងនោះផងដែរ។

ជាក់ស្ដែង តាមរយៈរូបថតដែល ចាន់ ស្រីរ័ត្ន បានបង្ហោះរួមជាមួយពាក្យពេចន៍ ដែលរំភើបជំនួសម្ដាយថា «នេះហើយថ្ងៃពិសេសខួបកំណើតអ្នកម៉ាក់ជាទីស្រលាញ់ ,Surprise គាត់ឡើងយំអ្នក ម៉ាក់ ជូនពរអ្នកម៉ាក់មានសុខភាពល្អ អាយុយឺនយូរ ›› ។

គួរបញ្ជាក់ផងដែរថា តារាស្រីសម្បុរស្រអែមរូបនេះ មានទំនាក់ទំនងល្អខ្លាំងណាស់ជាមួយនឹងម្ដាយរបស់នាង ព្រោះចាប់តាំងពីនាងចូលប្រឡូកវិស័យសិល្បៈនេះមក ទោះទៅណាមកណាក៏ម្ដាយរបស់នាង តាមទៅមើលថែទាំនាងបានយ៉ាងណាល្អផងដែរ ៕

ចាន់ ស្រីរ័ត្ន និងម្ដាយ
ចាន់ ស្រីរ័ត្ន និងម្ដាយ
ចាន់ ស្រីរ័ត្ន និងក្រុមគ្រួសារ
ចាន់ ស្រីរ័ត្ន និងក្រុមគ្រួសារ
ចាន់ ស្រីរ័ត្ន និងក្រុមគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ ស្រីរ័ត្ន