អង់គ្លេស៖ កីឡាករ Romelu Lukaku កំពុងខិតខំប្រឹងប្រែងព្យាបាលរបួសខ្លួនឲ្យបានមុនការប្រកួតជាមួយក្រុម Chelsea នៅក្នុងពាន FA Cup​ វគ្គផ្ដាច់ព្រ័ត្រ ខាងមុខនេះ។

ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះ ត្រូវបានគ្រូបង្វឹកលោក Jose Moruinho ផ្លាស់ប្តូរចេញអំឡុងការប្រកួតដែល Man Utd យកឈ្នះ Arsenal ២-១ កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រោយពីរូបគេបានរងរបួសជើង។ 

កីឡាករ Romelu Lukaku

ទោះបីជាគ្រូពេទ្យមិនទាន់អាចពិនិត្យឲ្យច្បាស់លាស់ថា របួសរបស់គេមានសភាពយ៉ាងណាក៏ដោយ ក៏ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ​ ត្រូវបានគេរំពឹងថា នឹងអាចត្រឡប់មកចូលលេងវិញនៅមុនថ្ងៃទី១២ ខែឧសភា ខាងមុខនេះ។

កីឡាករ Romelu Lukaku

គួរឲ្យដឹងថា ក្រុម Manchester United នឹងត្រូវតទល់នឹងក្រុម Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នៅយប់ថ្ងៃទី១៩ខែឧសភា ខាងមុខនេះ៕

ការប្រកូតរវាងក្រុម Manchester United និង Chelsea កាលពីលើកមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]