ភ្នំពេញ៖ ពិធីការិនី អ្នកនាង គង់ សុជាតិ និង ពិធីករ លោក ជា វិបុល បានសម្រេចចិត្តប្រើជីវិតគូជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ហើយក៏ទទួលបានចំណងដៃ កូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះ ជា សុជាតិនារី ហៅ ដូរី ។

យ៉ាងណាមិញទោះបីជា អ្នកនាង គង់ សុជាតិ មានវ័យច្រើនជាងស្វាមីបន្ដិចក្ដី ប៉ុន្តែអ្នកនាង ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពី លោក ជា វិបុល ដែលធ្វើឲ្យមហាជនមានការកោតសរសើរ ចំពោះគូស្វាមីភរិយាមួយគូនេះណាស់។

ជាក់ស្ដែង ថ្មីៗនេះពិធីការិនីសាច់ចាំអ្នកនាង គង់ សុជាតិ បានចែករំលែក​បទពិសោធន៍ ដែលធ្វើឲ្យក្រុមគ្រួសាររបស់អ្នកនាងមាន សុភមង្គល និងរស់នៅចុះសម្រុងជាមួយគ្នា ដោយអ្នកនាងបានលើកឡើងថា៖ «សេចក្តីសុខគ្រួសារមិនសំខាន់ថាពេលវេលាតិច ឬច្រើននោះទេ ប៉ុន្តែយើងត្រូវចេះឱ្យតម្លៃគ្នាទៅវិញទៅមក នោះភាពរីករាយ និង សុភមង្គលនឹងកើតមានឡើង ។ សូមឱ្យបងប្អូនទាំងអស់គ្នាមានសេចក្តីសុខ សុភមង្គលគ្រប់ពេលវេលា »។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន ក្នុងការអញ្ជើញឲ្យអ្នកទាំងពីរធ្វើជាពិធីករ និងពិធីការិនីរួមគ្នានៅក្នុងកម្មវិធីផ្សេងៗ ៕ 

ជា វិបុល និង គង់ សុជាតិ
ជា វិបុល គង់ សុជាតិ និង កូនស្រី
ជា វិបុល គង់ សុជាតិ និង កូនស្រី
ជា វិបុល គង់ សុជាតិ និង កូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល