អេស្ប៉ាញ៖ គ្រូបង្វឹកលោក Jupp Heynckes បានបោះសម្តីថា លោកបួងសួងសុំឲ្យអាជ្ញាកណ្តាលធ្វើការកាត់ក្តីដោយយុត្តិធម៌ចុះ ក្នុងការប្រកួតយប់នេះ។

គ្រូបង្វឹកវ័យ៧២ឆ្នាំរូបនេះ បាននិយាយក្នុងសន្និសីទព័ត៌មានមុនជំនួបនេះដោយ  លោកសង្ឃឹមថាកីឡាករនៅលើតារាងជាអ្នកសម្រេចជោគវេសនារបស់ការប្រកួត មិនមែនកំហុសរបស់អាជ្ញាកណ្តាលឡើយ។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបន្តថា លោកឃើញជាច្រើនដងហើយ ដែលកំហុសបន្តិចបន្តួចរបស់អាជ្ញាកណ្តាលធ្វើឲ្យក្រុមជាច្រើនធ្លាក់ចេញពីព្រឹត្តិការណ៍ដ៏ធំដូចជាការប្រកួតយប់នេះ។ 

ភាពចម្រូង​ចម្រាស់កាលពីប្រកួតរវាង Juventus និង Real Madrid

លោក Heynckes បានបន្តទៀតថា កាលពីមុនក្រុម Bayern Munich បានបរាជ័យក្រោមដៃក្រុម Real Madrid ពិតមែន តែកាលនោះលោកមិនមែនជាគ្រូបង្វឹកទេ ហើយអ្វីដែលសំខាន់គឺលទ្ធផលក្នុងការប្រកួតនៅយប់នេះ មិនមែនអ្វីដែលកើតឡើងកាលពី១ឆ្នាំមុនទេ។

លោក Jupp Heynckes

គួរឲ្យដឹងថា ៥ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ គឺក្រុម Bayern Munich ធ្លាប់ឈ្នះតែម្តងប៉ុណ្ណោះ ដែលគិតតាំងតែពីឆ្នាំ២០១៥មកម្ល៉េះ ហើយ៤ប្រកួតទៀតគឺចាញ់ទាំង៤៕

ការប្រកួតរវាង Real Madrid នឹង Bayern Munich

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]