អេស្ប៉ាញ៖ ខណៈដែល Real Madrid នឹងត្រូវស្វាគមន៍ក្រុម Bayern Munich នៅយប់នេះ កីឡាករឆ្នើម Isco នឹងត្រូវអវត្តមានពីការប្រកួតដោយសារតែមានបញ្ហារបួស។

ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះ បានទទួលរងរបួសកាលពីជើងទីមួយ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ។ បើទោះបីជាកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ បានចូលរួមហ្វឹកហាត់ជាមួយក្រុមកាលពីថ្ងៃច័ន្ទក៏ដោយ ក៏គ្រូបង្វឹកលោក Zinedine Zidane នៅតែមិនទាន់ហ៊ានដាក់ឲ្យ Isco លេងដែរ ជៀសវាសរងរបួសកាន់តែធ្ងន់។ 

គួរឲ្យបញ្ជាក់ថា ខ្សែការពារស្លាប Dani Carvajal នៅតែបន្តអវត្តមានពីការប្រកួតនេះ ដោយសារតែរូបគេនៅតែមិនទាន់ជាសះស្បើយពីរបួសកំភួនជើងនៅឡើយទេ៕

កីឡាករ Isco
កីឡាករ Cavarjal
បញ្ជីឈ្មោះកីឡាករដែលត្រូវយប់នេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]