អេស្ប៉ាញ៖ ក្រុម Bayern Munich នឹងត្រូវតទល់នឹងក្រុមយក្ស Real Madrid នៅរាត្រីនេះ វេលាម៉ោង ១:៤៥នាទី នៃជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។

កាលពីជើងទី១ ក្រុមយក្សរបស់អាល្លឺម៉ង នេះ បានបរាជ័យនៅលើទឹកដីខ្លួនឯងក្នុងលទ្ធផល ២-១ ដែលធើ្វឲ្យយប់នេះតម្រូវឲ្យពួកគេខំប្រឹងលេងយ៉ាងណាឲ្យអស់ពីសមត្ថភាព ដើម្បីមានកៅអីលេងវគ្គផ្ដាច់ព្រ័ត្រ។  

Real Madrid vs Bayern Munich

យ៉ាងណាមិញ បើក្រឡេកទៅមើលប្រវត្ដិក្លិបទាំង២វិញ ក្រុមដែលដឹកនាំដោយលោក Jupp Heyncke បានបរាជ័យទៅលើក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Madrid ចំនួន ២ដងរួចមកហើយ ពោលគឺកាលពីឆ្នាំ២០១៤ (វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ) និងឆ្នាំ២០១៧ (វគ្គ៨ក្រុមចុងក្រោយ)។

ត្រឡប់ទៅមើលមុនឆ្នាំ២០១៤ វិញ Bayern Munich បានទម្លាក់ក្រុមខ្លាំងៗដែលមកពីអេស្ប៉ាញ ក្នុងឆ្នាំ២០១២ (ទម្លាក់ Real Madrid) និងឆ្នាំ២០១៣ (ទម្លាក់ Barcelona) ប៉ុន្ដែចាំពីរដូវកាល២០១៤ មក ពួកគេបានត្រឹមតែខកចិត្ដប៉ុណ្ណោះ ទល់នឹងក្រុមមកពីអេស្ប៉ាញ។  

Real Madrid vs Bayern Munich

៤រដូវកាលកន្លងមកនេះរបស់ Bayern Munich ទល់នឹងក្រុមអេស្ប៉ាញគឺ៖

-២០១៤ Real Madrid-Bayern ១-០ and ៤-០ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

-២០១៥ Barcelona-Bayern ៣-០ and ២-៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

-២០១៦ Atletico-Bayern ១-0 and ១-២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

-២០១៧ Bayern-Real Madrid ១-២ ២-១ (សរុប ២-៤) វគ្គ៨ក្រុមចុងក្រោយ

ចុះយប់នេះវិញ Bayern-Real Madrid ១-២ ??? វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ 

Real Madrid vs Bayern Munich

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]