ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែងដ៏មានប្រជាប្រិយភាពកញ្ញា ហង្ស ម៉ារីនី បង្ហាញមុខគូស្នេហ៍របស់ខ្លួន ឲ្យមហាជនបានស្គាល់រួចមក គេសង្កេតឃើញថាតារារូបស្រស់ម្នាក់នេះ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ខ្លួន ជារឿយៗនៅលើបណ្តាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងមួយចំនួន លួចច្រណែននឹងរូបនាងមិនតិចនាក់នោះទេ។

ដោយឡែក កាលពីថ្មីៗនេះ កញ្ញា ហង្ស ម៉ារីនី និងគូស្នេហ៍របស់ខ្លួន បានធ្វើឲ្យមហាជនជាច្រើន ភ្ញាក់ផ្អើលមែនទែននៅពេលដែលឃើញ អ្នកទាំង២ធ្វើរឿងដ៏គួរឲ្យសរសើរសម្រាប់ ចាស់ក្រីក្រអ្នករត់ស៊ីក្លូ។ ក្នុងនោះដែរ អ្នកទាំង២ បានចុះទៅចែកអំណោយឲ្យលោកតា ចាស់អ្នករត់ស៊ីក្លូ ក៏ដូចជាក្មេងៗកុមារកំព្រា ដែលរស់នៅទីនោះ ទាំងយប់ផងដែរ។

ទោះជាយ៉ាងណាក្តី ទង្វើនេះ បានធ្វើឲ្យមហាជនកោតសរសើរដល់ ទឹកចិត្តរបស់កញ្ញា ហង្ស ម៉ារីនី និងគូស្នេហ៍របស់នាងខ្លាំងមែនទែន ព្រោះថាអ្នកទាំង២ឧស្សាហ៍ធ្វើរឿងសប្បុរសធម៌ សម្រាប់ជួយសង្គមយ៉ាងច្រើនផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖   

ហង្ស ម៉ារីនី និងគូស្នេហ៍
ហង្ស ម៉ារីនី និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ម៉ារីនី