អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះទៅលើក្រុម Watford ដោយលទ្ធផល ២-០ ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីយប់មិញនេះ។

ក្រោយពីខកចិត្ដក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup កាលពីសប្ដាហ៍មុន ដោយបរាជ័យទៅលើក្រុម Manchester United ក្នុងលទ្ធផល ២-១ Spur បានធើ្វការសងសឹកវិញ ដោយអាចយកឈ្នះ Watford យ៉ាងងាយស្រួល។

២គ្រាប់របស់ក្រុមដែលដឹកនាំដោយលោក Pochettino ធើ្វបានដោយខែ្សបម្រើឆ្នើម Alli នាទី១៦ និងខែ្សប្រយុទ្ធមុតស្រួច Harry Kane នៅនាទី៤៨។

ជ័យជម្នះនេះបានធើ្វឲ្យ Spur មានគម្លាតត្រឹម ១ពិន្ទុប៉ុណ្ណោះ ពីក្រុមលេខ៣ Liverpool និងដាច់ ៥ពិន្ទុពីក្រុមលេខ៥ Chelsea៕  

Spur 2-0 Watford
Spur 2-0 Watford
Spur 2-0 Watford
Spur 2-0 Watford
Spur 2-0 Watford

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]