អេស្ប៉ាញ៖ កីឡាករ James Rodriguez បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទម្លាក់ក្រុម Real Madrid ចេញពីការប្រកួតក្របខណ្ឌ Champions League នៅយប់នេះ។

ទោះបីជា កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះនៅតែមានឈ្មោះជាកីឡាកររបស់ក្រុម Real Madrid ក៏ដោយ ប៉ុន្តែរូបគេនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយឲ្យក្រុម Bayern Munich ឡើងទៅវគ្គផ្តាច់ព្រ័ត្រឲ្យបាន។ 

កីឡាករ James Rodriguez

ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកចង់ឈ្នះក្រុម Real Madrid មិនមែនលោកចង់សងសឹកក្រុមមួយនេះដោយសារតែរឿងលក់រូបលោកចេញនោះទេ។

អតីតកីឡាកររបស់ក្រុម Porto រូបនេះបានបន្តថា លោកចង់ឡើងទៅលេងនៅវគ្គផ្តាច់ព្រ័ត្រ Champions League ដោយសារតែលោកចង់ជួយក្រុម Bayern Munich ឲ្យបានពានរង្វាន់ចំនួន៣ (Triple) ដោយមាន Bundesliga, DFB Pokal និង Champions League។ 

កីឡាករ James Rodriguez

គួរឲ្យដឹងថា ក្រុម Real Madrid នឹងបើកទ្វារកីឡដ្ឋាន Santiago Bernabeu ស្វាគមន៍ក្រុម Bayern Munich នៅយប់នេះ វេលាម៉ោង១:៤៥នាទី រំលងអាធ្រាត៕

កីឡាករ James Rodriguez កាលប្រកួតជាមួយ Real Madrid លើកមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]